ទម្លាយតម្លៃចិញ្ចៀនរៀបការរបស់ Jooy និង មានអាថ៌កំបាំងបង្កប់ន័យយ៉ាងផ្អែមល្ហែម
តារាសម្ដែងស្រី Jooy Warattaya ចាប់តាំងពីចាប់ដៃគ្នាសាងគ្រួសារជាមួយនឹងតារាសម្ដែងប្រុស Push Puttichai ឬហៅ DJ Push កាលពីឆ្នាំ ២០១៨ ក្រោយពីស្រឡាញ់គ្នាជាសង្សារបាន ៤ ឆ្នាំ។ ហើយក្រោយរៀបការមករយៈពេល ៤ ឆ្នាំ គ្រួសារតារាល្បីមួយគូនេះបានរស់នៅយ៉ាងមានសុភមង្គល ទោះបីជាពេលនេះ ពួកគេពុំទាន់មានទាយាទស្នងត្រកូលក៏ដោយក្ដី តែជីវិតគ្រួសារគឺពេញដោយក្ដីសុខ។
ត្រឡប់មកនិយាយអំពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាស្រីវ័យ ៣៨ឆ្នាំរូបនេះ បានទម្លាយអារម្មណ៍ពិតក្នុងថ្ងៃមង្គលរបស់នាង យ៉ាងដូច្នេះថា៖ «ដូចពាក្យចាស់ពោលថា ពិធីមង្គលការគឺទាក់ទងនឹងចំណងស្នេហា មិនមែនកើតចេញពីទឹកប្រាក់។ ដូច្នេះ ខ្ញុំអាចទទួលយកបានតម្លៃក្លាយជាកូនក្រមុំ»។
ជាមួយគ្នានោះ តារាស្រីរូបនេះក៏ធ្លាប់បានបញ្ជាក់ច្បាស់ពីតម្លៃចិញ្ចៀនរៀបការរបស់នាងផងដែរថា ៖ «សម្រាប់ចិញ្ចៀនរៀបការរបស់ខ្ញុំ គឺប្រហែលជា ៣ ការ៉ាត់ តម្លៃរបស់វាប្រមាណជាង ៤០០.០០០ បាត (ស្មើនឹង ១២.០០០ ដុល្លារ)»។ ក្នុងនោះ នាងបន្ថែមថា៖ «វាមិនធំទេ ប៉ុន្តែវាជារបស់ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់យើង»។
គ្រាន់តែអ្នកគាំទ្របានស្តាប់គ្រប់ឃ្លាដែលតារាស្រីរូបនេះ បាននិយាយហើយគ្រប់គ្នាពិតជាមានអារម្មណ៍រំភើប និងរំជួលចិត្តចំពោះស្នេហារបស់អ្នកទាំងពីរយ៉ាងខ្លាំង ដោយបានពុះពារដៃគ្នាឆ្លងកាត់រាល់ឧបសគ្គរហូតដល់មានថ្ងៃសាងអនាគតរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ៕
ប្រភព៖ THAIUPDATE