ញាក់សាច់! ស្ថាបនិក Netflix លោក Reed Hastings សល់ទ្រព្យសម្បត្តិអាចចាយ ២០ ជាតិមិនអស់
Netflix គឺជាគេហទំព័រ និង កម្មវិធីកម្សាន្តដ៏ពេញនិយមមួយដែលអនុញ្ញាតឱ្យអ្នកតាមដាន អាចទស្សនាខ្សែភាពយន្តរាប់ពាន់ រាប់ម៉ឺនរឿង ដែលល្បីៗជុំវិញពិភពលោក ។ សព្វថ្ងៃនេះ កម្មវិធីកម្សាន្តមួយនេះហាក់ទទួលបានប្រជាប្រិយជាខ្លាំងជុំវិញសាកលលោក ដោយមានមនុស្សជាង ២០៩ លាននាក់បានជាវ និង តាមដាន ។
Netflix ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ ១៩៩៧ ដោយលោក Reed Hastings ដែលជាអ្នកជំនួញជនជាតិអាមេរិកមួយរូប ។ ដំបូងវាគ្រាន់តែជាក្រុមហ៊ុនដែលទទួលជួល DVD សម្រាប់ទស្សនាតែប៉ុណ្ណោះ តែក្រោយមកវាបានក្លាយជា Website សម្រាប់ Streaming ។ Netflix បានដណ្តើមយកទីផ្សារ Streaming តាមរយៈអនឡាញ យ៉ាងជោគជ័យដោយទាញយកមនុស្សរាប់លានអ្នកឱ្យចូលមកប្រើប្រាស់ រហូតមានដាក់ឱ្យអ្នកតាមដានធ្វើការដោនឡូតជាកម្មវិធីសម្រាប់ Streaming នៅលើឧបករណ៍ទូរស័ព្ទឆ្លាតវ័យ និង ទូរទស្សន៍ ។
ភាពជោគជ័យរបស់គេហទំព័រ និង កម្មវិធីកម្សាន្តមួយនេះបានធ្វើឱ្យស្ថាបនិកវ័យ ៦០ ឆ្នាំ លោក Reed Hastings ហាក់ទទួលបានកេរ្តិ៍ឈ្មោះ និង មាននាមជាមហាសេដ្ឋីមួយរូបក្នុងពិភពលោកដែលមានទ្រព្យសម្បត្តិច្រើន ។ ដោយយោងតាមគេហទំព័រ Forbes បានឱ្យដឹងថាស្ថាបនិករូបនេះ បានក្តោបក្តាប់ទ្រព្យសម្បត្តិចំនួនប្រមាណជាង ៥.៥ ពាន់លានដុល្លារ ៕