រយៈពេលពីរថ្ងៃ ២៤-២៥ ខែកក្កដា រាជធានីភ្នំពេញ និងខេត្តទាំង ៥ នេះ មានអ្នកសម្រុកទៅលេងច្រើនជាងគេ
នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ នេះ តាមរយៈគណនីផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គិតត្រឹម ២ ថ្ងៃចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២១ ពោលគឺ ចុងសប្តាហ៍ទី ៤ នេះ កម្ពុជាមានភ្ញៀវទេសចរជាតិ និង អន្តរជាតិសរុប ៦៩,៥៤៩ នាក់ ដែលនៅក្នុងនោះ ភ្ញៀវជាតិមានចំនួន ៦៨,២៥១ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ១,២៩៨ នាក់។
នៅក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗរួមមាន ៖
-រាជធានីភ្នំពេញ ៖ ១៨,៥៣១ នាក់
-ខេត្តកំពត ៖ ១២,១៧៣ នាក់
-ខេត្តព្រះសីហនុ ៖ ៧,៩៤១ នាក់
-ខេត្តកណ្តាល ៖ ៤,៧៩៣ នាក់
-ខេត្តកំពង់ស្ពឺ ៖ ៤,៧៨៨ នាក់
-ខេត្តកែប ៖ ៤,២៤០ នាក់។
ចំនួននេះ មានការកើនឡើង ៩.៥៤% ធៀបនឹងសប្តាហ៍កន្លងមក។
ឯកឧត្ដម ថោង ខុន បានបន្ថែមឱ្យដឹងថា ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាកត្តាសំខាន់ជំរុញកំណើនភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍កន្លងមក ប៉ុន្តែទោះយ៉ាងណា គណៈបញ្ជការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់វិធានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តភាពប្រុងប្រយ័ត្នចំពោះចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានា៕