អ្នកជំងឺកូវីដ យូរជាងគេបំផុតនៅអង់គ្លេស បានទទួលមរណភាពហើយ ក្រោយព្យាបាលរយៈពេល ១៥ ខែ
បុរសសញ្ជាតិអង់គ្លេសម្នាក់ បានទទួលមរណភាព ក្រោយការព្យាបាលវីរុសកូវីដ-១៩ រយៈពេល ១៥ ខែ នេះបើតាមការបញ្ជាក់ប្រាប់ពីភរិយាលោក ។
លោក Jason Kelk អាយុ ៤៩ ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Leeds កាលពីខែមីនា ឆ្នាំ ២០២០ ។ ទោះជាយ៉ាងណា លោកបានទទួលមរណភាព កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ក្រោយលោកត្រូវបានផ្លាស់ទៅមជ្ឈមណ្ឌលសង្គហដ្ឋាន ។
លោក Kelk ត្រូវបានចាត់ទុកថា ជាអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលយូរជាងគេបំផុតនៅប្រទេសអង់គ្លេស ។
គួរបញ្ជាក់ថា លោក Kelk ដែលមានជំងឺទឹកនោមផ្អែម និង ហឺតប្រចាំកាយ ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់កាលពីខែមេសា ឆ្នាំ ២០២០ និង នៅបន្តទទួលការព្យាបាលនៅទីនោះ មុនពេលផ្លាស់ទៅមជ្ឈមណ្ឌលសង្គហដ្ឋាន ។ អំឡុងពេលទទួលការព្យាបាលនោះ រូបគាត់ក៏ជួបបញ្ហាខូចសួត ក្រលៀន និង ក្រពះផងដែរ ៕
ប្រភព៖ Yahoo