ល្បីរឿងឆ្លងកាត់មុខកាំបិតទើបស្អាត ឈីន រតនៈ អត់ប្រកែកមួយម៉ាត់ បែរនិយាយពាក្យនេះ
ថ្មីៗនេះ តារាចម្រៀងវ័យក្មេង ឈីន រតនៈ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីនាងយករូបថតចាស់កាលពីក្មេងមួយសន្លឹក មកដាក់ផ្ទឹមនឹងរូបថតពេលបច្ចុប្បន្នរបស់នាងរួចសរសេរ Caption ថា «កើតមកមិនស្អាតតែម្ដង ចាំបាច់ឱ្យខ្ញុំហែលឆ្លងមុខកាំបិតច្រើនម្ល៉េះ» ។
ក្រោយពី ឈីន រតនៈ បង្ហោះសារដោយភ្ជាប់ជាមួយរូបថតកាលពីក្មេងរបស់នាង ដែលហាក់ខុសប្លែកពីបច្ចុប្បន្នឆ្ងាយដូចមេឃ និង ដីនោះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកកម្រមានអ្នកចាប់អារម្មណ៍ថា តារាចម្រៀងស្រីស្រករក្រោយរូបនេះ ឆ្លាប់ឆ្លងកាត់មុខកាំបិតនោះទេ ។
ប្រធានលើរូបសម្រស់របស់តារាចម្រៀង ឈីន រតនៈ នៅតែបន្តមានអ្នកជជែក និង បញ្ចេញយោបល់តៗគ្នាមិនឈប់ ស្រាប់តែតារាស្រីរូបនេះ បានបង្ហោះសារថ្មីមួយទៀត ដោយនាងមិនបានប្រកែកចំពោះការលើកឡើងទាំងនោះទេ បែរជាទទួលស្គាល់នូវការពិតដែលជារបស់ខ្លួនឯងទៅវិញ ។
ឈីន រតនៈ បានលើកឡើងថា «ធ្វើម៉េចបើកើតមកមិនស្អាត ត្រូវតែកែប្រែដើម្បីខ្លួនឯង ដើម្បីខ្លួនឯង ការឈឺចាប់ឧបសគ្គ និង ការមើលងាយប្រៀបដូចជាមុខកាំបិតដែលយើងបានឆ្លងកាត់ ក្លាហាន ដើរទៅមុខ យើងនឹងធ្វើរបាន» ៕