ម៉ា ច័ន្ទបញ្ញា ថាអ្នកអាយុ ២០ ក្រាស់ធ្វើរឿងនេះលើ Social Media មិនទាន់ចាស់ទុំទេ
ជាការពិតណាស់បច្ចុប្បន្នបណ្តាញសង្គមនានាជាច្រើនបានក្លាយទៅជាបណ្តុំនៃការចែកចាយព៍ត៌មាន ការចែករំលែករឿងរ៉ាវជាច្រើនផងដែរ ។ ក្នុងនោះ បើក្រឡេកទៅមើលយុវវ័យ និង អ្នកលេងបណ្តាញសង្គមមួយចំនួនភាគច្រើនពួកគេតែងតែងបង្ហាញអារម្មណ៍សប្បាយរីករាយ ខកចិត្ត ឬ ខឹងសម្បាររបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram ជាដើម ។
យ៉ាងណាមិញ បើក្រឡេកទៅមើលតារាចម្រៀងប្រុសវ័យក្មេងលោក ម៉ា ច័ន្ទបញ្ញា ឯនោះវិញ ស្រាប់តែបានបង្ហោះសារមួយលើកឡើងពីការប្រើប្រាស់ Social Media ពោលគឺបណ្តាញសង្គមនោះឯងនៅលើគណនីហ្វេសប៊ុករបស់លោកធ្វើឱ្យមានការយល់ស្រប និង ចូលរួមបញ្ចេញមតិបន្តពីលោកជាច្រើន ។
លោក ម៉ា ច័ន្ទបញ្ញា បានរៀបរាប់ថា «អាយុ ២៧-២៨ ហើយ នៅ Drama ដាក់ Social ទៀត ជីវិតមិនទាន់ចាស់ទុំទេ។ រឿងខកបំណងនឹងមានច្រើនក្នុងជីវិត» ។
សារខាងលើ នៅក្នុងនៃផ្តល់នូវផ្នត់គំនិតល្អរបស់លោក ម៉ា ច័ន្ទបញ្ញា មានការចូលរួមបញ្ចេញមតិផ្ទាល់ខ្លួនល្អៗជាច្រើនដូចជា ថា «មកពីគាត់មិនទាន់ស្គាល់ភាពជាយុវវ័យ ហើយគាត់មិនស្គាល់អត្ថន័យជីវិត គាត់នៅឈ្លក់នឹងពាក្យលួងលោមនៅឡើយ» ៕