ហានិភ័យណាស់! រកឃើញអ្នកកើតកូវីដម្នាក់ ធ្លាប់ទៅលេងខេត្តកំពត និងបានចូលកន្លែងទាំងនេះ
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកទល់នឹងថ្ងៃនេះ បាននឹងកំពុងបន្តរីករាលដាល មិនទាន់ថមថយ និង មានសញ្ញាណល្អនៅឡើយទេ ដែលគេសង្កេតឃើញថា មានទីតាំងមួយចំនួនដែលពាក់ព័ន្ធ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ហើយបន្តរកឃើញអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានជាបន្តបន្ទាប់ ។
ជាក់ស្ដែង តាមរយៈអនុគណៈកម្មការស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា មានអ្នកជំងឺកូវីដ-១៩ ម្នាក់ បានធ្វើដំណើរទៅលេងខេត្តកំពត ហើយបានទៅស្នាក់នៅក្នុងផ្ទះសំណាក់មួយ ដែលមានឈ្មោះថា « ហាក់ស៊ូន » និងបានទៅហូបសាច់អាំងត្រូពិច នៅជិតផ្លូវរថភ្លើង ។
ជុំវិញករណីនេះ ខាងអនុគណៈកម្មការស្រាវជ្រាវបានបញ្ជាក់ផងដែរថា អ្នកវិជ្ជមានកូវីដបានទៅទីតាំងខាងលើចន្លោះថ្ងៃទី ២៩-៣០ ខែឧសភា ឆ្នាំ ២០២១ ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលបានពាក់ព័ន្ធ មានការសង្ស័យ និងចេញអាការៈ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីកាត់ផ្ដាច់ខ្សែរចម្លង ឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍មួយនេះ ៕