កូនៗធំជិតការប្ដីប្រពន្ធអស់ហើយ សឿន ផានផាភួង នៅតែស្អាតខ្ញង់
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា តារាសម្ដែងអ្នកនាង សឿន ផានផាភួង មានកូនប្រុសស្រីធំទន្ទឹមខ្លួនអស់ទៅហើយ ដោយកូនស្រីពៅរបស់តារាសម្ដែងរូបនេះ មានឈ្មោះថា អាង សុជាតា ហៅ ឈូឈូ ក៏មានទេពកោសល្យផ្នែកសិល្បៈសម្ដែងយ៉ាងប៉ិនប្រសប់មិនចាញ់ម្ដាយប៉ុន្មានឡើយ ។
ងាកទៅកូនប្រុសវិញ តារាសម្ដែង សឿន ផានផាភួង ក៏ទើបតែបើកបង្ហាញជាសាធារណៈថា អ្នកនាងមានកូនប្រុសច្បងអាយុ ១៩ ឆ្នាំម្នាក់ទៀតឈ្មោះ អាង ប្រុសពេជ្រ នៅក្នុងកម្មវិធីខួបកំណើតកាលពីប៉ុន្មានខែមុន ។
ពិតណាស់កូនប្រុសស្រីរបស់តារាសម្ដែង សឿន ផានផាភួង បានធំពេញវ័យក្រមុំ កំលោះអស់ទៅហើយ ប៉ុន្ដែបើក្រឡេកទៅមើលសម្រស់តារាសម្ដែងដែលជាអ្នកម្ដាយកូនពីររូបនេះវិញ នៅតែស្អាតខ្ញង់ សាច់សខ្ចី រាងវិញក៏ឡូយម៉ាអ៊េមដដែល ។
និយាយដល់រូបសម្រស់ សឿន ផានផាភួង ទើបតែបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ ដោយអ្នកនាងបានស្លៀករ៉ូបពណ៌លឿនដៃវាល បញ្ចេញសាច់សទ្រលុកទ្រលន់ ទាក់ភ្នែកបុរសៗមិនស្ទើរនោះទេ ៕