វ៉ាវ! ផ្សារជីស៊ីអូរឫស្សី ទីតាំងនៅភាគខាងត្បូងក្រុងភ្នំពេញ ត្រៀមបើកដំណើរការបម្រើអតិថិជន ឆាប់ៗនេះហើយ! (វីដេអូ)
ផ្សារក្នុងស្រុកដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា បន្លែត្រីសាច់ស្រស់ៗត្រូវបានដាក់លក់ និង ទិញតាំងពីព្រឹកព្រលឹម នៅពេលដែលមុខទំនិញជាច្រើនផ្សេងៗទៀតត្រូវបានលក់ដូរពេញមួយថ្ងៃផងដែរ ។ ផ្សារក្នុងស្រុកមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយផ្សារក្នុងស្រុកបានជួយឲ្យកសិករអាចលក់ទំនិញរបស់ពួកគាត់ដោយផ្ទាល់ទៅកាន់អតិថិជន ដូច្នេះពួកគាត់ទទួលបានប្រាក់ចំណេញពេញ 100% ផ្ទុយពីការលក់តទៅផ្សារទំនើបធំៗ ដែលធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណេញមួយផ្នែកធំ ។
ការតថ្លៃទំនិញ គឺជាចំណុចដ៏ទាក់ទាញធំមួយធ្វើឲ្យប្រជាជនក្នុងស្រុកមកទិញទំនិញនៅផ្សារក្នុងស្រុក ព្រោះអ្នកទិញអាចចរចាតម្លៃជាមួយអ្នកលក់ដើម្បី ឲ្យអតិថិជនទិញបាននូវទំនិញ និង បន្លៃ ត្រីសាច់នានាក្នុងតម្លៃដ៏សមរម្យ។
ជាមួយនឹងប្រជាប្រិយភាពរបស់ផ្សារក្នុងស្រុក ដែលពេញនិយមបំផុតមានដូចជា ៖ ផ្សារថ្មី ផ្សារអូរឫស្សី ផ្សារទួលទំពួង និងផ្សារអូទ្បំពិក ។ ម្ចាស់គម្រោងផ្សារជីស៊ីអូរឫស្សី យល់ដឹងអំពីសារសំខាន់នៃផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់តម្រូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ក៏ដូចជាតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ប្រជាជនកម្ពុជា ។ ចំនុចទាំងនេះបានជុំរុញឲ្យផ្សារជីស៊ីអូរឫស្សី ជឿជាក់យ៉ាងមុតមាំថានឹងចូលរួមចំណែកក្នុងការគាំទ្រដល់សេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងស្រុកផងដែលត្រូវការផ្សារក្នុងស្រុកបន្ថែមទៀត ។
នៅពេលដែលផ្សារជីស៊ីអូរឫស្សី បើកដំណើរការម្ចាស់តូបទាំងអស់នឹងអាចពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ដែលមានសក្តានុពលខ្ពស់ នៅភាគខាងត្បូងនៃក្រុងភ្នំពេញ ។ ផ្សារជីស៊ីអូរឫស្សី មិនត្រឹមតែផ្តល់ជូនអតិថិជននូវតូបលក់ប៉ុណ្ណោះទេ យើងថ្ថែមទាំងផ្តល់ជូននូវតូបអាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ដែលបានរៀបចំយ៉ាងពិសេសសម្រាប់ម្ចាស់តូប អាចលក់ទំនិញរបស់ពួកគាត់ តាមប្រព័ន្ធអនទ្បាញផងដែរ ។ នៅក្នុងបទសម្ភាសជាមួយលោក អេរិកឆុង ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ជីស៊ីអូរឫស្សី លោកបានលើកឡើងថា «ផ្សារជីស៊ីអូរឫស្សី គឺជាផ្សារមួយដែលជាមរតកស្ថាបត្យកម្មប្រពៃណីខ្មែរ និង ចំណេះដឹងពាណិជ្ជកម្មខ្មែរបុរាណផងដែរ» ។ លោកក៏បានបន្ថែមទៀតថា «ក្រុមហ៊ុនជីស៊ីអូរឫស្សី គឺជាសិល្បៈ វប្បធម៌ និងគឺជាចំណេះដឹងធុរកិច្ច បង្កើតបាននូវមរតកកេរដំណែល ។ សម្រាប់ពួកយើងផ្សារជីស៊ីអូរឫស្សី មានគុណតម្លៃគ្រប់គ្រាន់សម្រាប់ផ្ទេរបន្តទៅកាន់មនុស្សជំនាន់ក្រោយ» ។
ផ្សារជីស៊ីអូរឫស្សី ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវ១១០) ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូត និង នៅទាល់មុខការិយាល័យលក់ Tesla Showroom ។ គេបានរំពឹងទុកថានៅពេលដែលគម្រោងផ្សារជីស៊ីអូរឫស្សីបើកដំណើរការ តូបផ្សារក្នុងស្រុកនឹងកើនទ្បើងប្រហែលជា 6% បន្ថែមទៀត នៃចំនួនតូបផ្សារទាំងអស់នៅទីក្រុងភ្នំពេញ ។ ការអភិវឌ្ឍន៍ដ៏ធំនេះនឹងលើកស្ទួយជីវភាពរបស់អាជីវករ និង សប្បិកម្មក្នុងស្រុក ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្រុងភ្នំពេញផងដែរ ។ ផ្សារជីស៊ីអូរឫស្សី មិនត្រឹមតែជាកន្លែងពាណិជ្ជកម្មដ៏ពេញនិយមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាផ្សារក្នុងស្រុកដែលរួមបញ្ចូលគ្នារវាង ស្ថាបត្យកម្មខ្មែរបុរាណ សិល្បៈ និងវប្បធម៌ នៅលើគ្រប់ផ្នែកនៃអាគារ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលលើហ្វេសប៊ុកផេកផ្លូវការរបស់ផ្សារជីស៊ីអូរឫស្សី ៖
– ផ្សារជីស៊ីអូរឫស្សី: www.facebook.com/gc.orusseymarket
– តេលេក្រាម ឆានែល: https://t.me/GCOrusseyMarket
– ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម ខល / តេលេក្រាម: 099 331015, 098 331015
—————————————————————————————————————-
អំពី GCC
ក្រុមហ៊ុន GCC គ្រុប គឺជាក្រុមហ៊ុនវិនិយោគពីប្រទេសហុងកុង ដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ វិនិយោគដីធ្លី និង សេវាកម្មហិរញ្ញវត្ថុ (trust and fund management) ។ ក្រុមហ៊ុនGCCគ្រុប គ្របដណ្តប់លើវិស័យសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ ក្រុមហ៊ុន GC City , ក្រុមហ៊ុន GC Empire,ក្រុមហ៊ុន GCC Realty,ក្រុមហ៊ុន GC Land, ក្រុមហ៊ុន GC Trust, GC Fund, ក្រុមហ៊ុន GC Design, ក្រុមហ៊ុន GC Media, ក្រុមហ៊ុន GC Super, ភោជនីយដ្ឋាន HK, Luk Hot Pot,។ ល ។ គួរឲ្យរម្លឹកផងដែលគម្រោងបច្ចុប្បន្នរបស់ ក្រុមហ៊ុន GCC រួមមាន៖ បុរីណាឌី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន GC City, ខុនដូរ Wyndham Residence, ផ្សារជីស៊ី អូរឫស្សី, GC Residence ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ និង Lixin Century Innovation Park ដែលស្ថិនៅក្រុងព្រះសីហនុ ។
Released by Marketing Department, GCC
For further inquiries, please contact:
Ms Leong Ka Yen
Marketing Manager
Telephone: +855 96 820 6822 Email: l.kayen@gc-empire.com
Mr. Panhareangsey Chenda
Marketing Supervisor
Email: reangseychenda@gcc-realty.com
Tel: 078 206 868 / 010 844 567