ប្ដីមាសប្ដីពេជ្រ! Kan ថែប្រពន្ធដូចព្រះនាងម្ចាស់ មិនឱ្យពិបាកសូម្បីតែរឿងមួយនេះ (វីដេអូ)
ប្រិយមិត្តអ្នកគាំប្រាកដជាបានដឹងរួចមកហើយថា ពេលថ្មីៗកន្លងទៅនេះ ពិធីករល្បីឈ្មោះលោក Kan Kanthavorn ទើបតែទទួលបានសមាជិកថ្មីម្នាក់ នោះគឺជាកូនប្រុសសំណព្វចិត្ត គឺអូន Prom ដែលទើបតែកើតបានប្រមាណជា ១ ខែ ។
យ៉ាងណាមិញ បន្ទាប់ពីភរិយាសម្រាលកូនរួចមក ក្នុងនោះដែរ មហាជនកត់សម្គាល់ឃើញថាតារាប្រុសរូបនេះហាក់មិនទៅណាឆ្ងាយពីប្រពន្ធឡើយ ពោលគឺនៅមើលថែសព្វគ្រប់បែបយ៉ាង មិនឱ្យប្រពន្ធពិបាកនោះឡើយ ។
មិនត្រឹមប៉ុណ្ណោះ សូម្បីតែបំបៅទឹកដោះគោកូន ងូតទឹកឱ្យកូន បោកសម្លៀកបំពាក់ផ្សេងៗ ម្ហូបអាហារ ក៏លោក Kan Kanthavorn ធ្វើជំនួសប្រពន្ធដែរ មិនឱ្យទាស់ចិត្តឡើង នេះពិតជាស្វាមីល្អ ដែលចេះយល់ទុក្ខធុរៈភរិយាមែន ។
បន្ទាប់ពីឃើញតារាប្រុសខាងលោក Kan ធ្វើរឿងដ៏គួរឱ្យស្ងប់ស្ងែងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសប្បាយចិត្តជាមួយភរិយារបស់លោក ដែលសំណាងបានលោកមកធ្វើជាស្វាមីល្អ ហើយថ្នមគ្រប់សព្វបែបនេះ ៕