កិត្តិនាមល្បីរន្ទឺ! ពេលនេះតារាកំប្លែងជើងចាស់ ៤ រូប បែរជាមិនអាចឡើងឆាកសម្តែងបានទៀត
មហាជនច្បាស់ជានៅចាំមិនភ្លេចទេតារាកំប្លែងរៀមច្បងកាលពីជំនាន់មុនៗ ដោយមាន នាយក្រឹម នាយកុយ នាយវីតាមីនសេ នាយសង់ស៊ីស នាយសានម៉ៅ នាយក្តិប នាងសាឡាឡា នាងគ្រត នាងកាឆយ យាយអឿន យាយយយ និង តារាកំប្លែងល្បីៗរួមជំនាន់ជាច្រើនទៀតដោយនៅពេលពួកគាត់បានប៉ះគ្នាសម្តែងនៅលើឆាកម្តងៗ តែងតែបង្កការផ្ទុះសំណើចដល់អ្នកគាំទ្រសើចចុកពោះមិនស្ទើរទេ ។
យ៉ាងណាមិញ មកទល់ពេលនេះ តារាកំប្លែងខាងលើលែងបានជួបជុំគ្នាទៀតហើយ ដោយអ្នកខ្លះក៏នៅតែបន្តអាជីពកំប្លែងដូចដើម ខ្លះបានទៅរស់នៅក្រៅប្រទេស ខ្លះទៀតចាស់ជរា ហើយខ្លះទៀតក៏បានបាត់បង់ជីវិតផងដែរ ។
យ៉ាងណាមិញថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកសមាភាពតារាកំប្លែងល្បីឈ្មោះកាលពីមុន ដែលពេលនេះពួកគាត់មានវ័យចាស់ និង មានជំងឺប្រចាំកាយដែលមិនអាចឡើងឆាកសម្តែងបង្កភាពសំណើចដល់លោកអ្នកដូចដើម ។
១- យាយ ណាង បច្ចុប្បន្នមានជំងឺបេះដូង និង វង្វេង ក្រោយពេលជះសះស្បើយពីជំងឺកូវីដ-១៩
២- នាយ ក្តិប បច្ចុប្បន្នមានជំងឺប្រចាំកាយ ដោយស្លាប់មួយចំហៀងខ្លួន
៣- នាយ សង់ស៊ីស បច្ចុប្បន្នមានជំងឺប្រចាំកាយ ជាជំងឺរឹងថ្គាមពិបាកនិយាយ បន្ទាប់ពីត្បៀតសរសៃឈាមក្នុងខួរក្បាលកន្លងមក
៤- យាយ អឿន បច្ចុប្បន្នមានជំងឺប្រចាំកាយ ឈឺសន្លាក់ដៃជើង និង បេះដូង តែតារាកំប្លែងជើងចាស់រូបនេះ នៅបង្ហាញវត្តមានម្តងម្កាលលើវិថីសិល្បៈ