វ៉ាន់ វល័ក្ខ ទ្រាំលែងបាន ពន្លះអ្នកពូកែទើសចាំតែរិះគន់ ពេលឃើញនាងស្លៀកសិចស៊ី
មិនត្រឹមជាតារាដែលមានសម្រស់ស្អាតប៉ុណ្ណោះទេ វ៉ាន់ វល័ក្ខ ត្រូវបានគេចាប់អារម្មណ៍ជាតារាដែលនិយមការតុបតែងខ្លួនបែបសិចស៊ីបង្ហាញរូបរាងតូចច្រឡឹង និង ដើមទ្រូងធំទ្រលុកទ្រលន់មិនថានៅក្នុងក្នុងឆាកឬក្រៅឆាកនោះទេ ។ ថ្មីៗនេះតារាសម្តែងរូបនេះបានបង្ហាញអារម្មណ៍ក្តៅស្លឹកត្រចៀកក្រោយដល់អ្នករិះគន់ចំពោះការតុបតែងខ្លួនរបស់នាង ។
ថ្មីៗនេះ វ៉ាន់ វល័ក្ខ ដែលតែងតែបង្ហាញរូបភាពសិចស៊ីដល់មិត្តភក្តិនៅតាមបណ្តាញសង្គមនោះ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ដោយបានបញ្ចេញសារវែងអន្លាយដល់អ្នករិះគន់ថា «ខ្ញុំទទួលស្គាល់ថាខ្ញុំចូលចិត្តស្លៀកពាក់បែបសិចស៊ី តែខ្ញុំមានភាពថ្លៃថ្នូររបស់ខ្ញុំ ។ ខ្ញុំមិនបានស្លៀកពាក់ជិតៗដូចជាកូនអស់លោកអ្នកពពួកត្រឹមត្រូវអស់ឯងមែន ប៉ុន្តែខ្ញុំមិនដែលទៅចាប់ក្បាលអ្នកណាមកឱ្យ ស្រឡាញ់ខ្ញុំទេ ខ្ញុំសិចស៊ីអ៊ីចឹង អ្នកណាស្រឡាញ់បានក៏ស្រឡាញ់ អ្នកណាស្រឡាញ់មិនបានក៏អត់ទៅ ខ្ញុំមិនចេះនៅធ្វើចរិតថោកទាបដូចកូនអ្នកត្រឹមត្រូវអស់លោកពពួកអ្នកឯងទេ ដែលថ្លៃថ្លូរណាស់ មួយថ្ងៃៗគិតតែមុខក្រាស់ដេញតាមចាប់ប្រុសឱ្យកូនពីមួយទៅមួយ ត្រឹមត្រូវពេកឡើងខ្លាចកូនដេញចាប់ប្រុសមិនបាន នេះហើយកូនអ្នកត្រឹមត្រូវមួយចំនួន ។ មុននឹងថាដៀលឱ្យគេមានមើលកូនអស់លោកពពួកត្រឹមត្រូវអ្នកឯងហ្នឹង វាបានពាក់កណ្ដាលខ្ញុំទេ ខ្ញុំអត់ទាន់ស្លាប់ទៅណាទេ ខ្ញុំនៅចាំមើលកូនពពួកអ្នកត្រឹមត្រូវអស់ឯងហ្នឹង មានបាន និង មានប្ដីបានល្អត្រឹមត្រូវជាងអញទេ ។ អញចាំតែមើលកូនពពួកត្រឹមត្រូវអស់ឯងហ្នឹងវាសនាបានខ្ពង់ខ្ពស់បានជាងអញប៉ុនណា ។ សុំទោសពុកម៉ែបងប្អូនខ្ញុំនិយាយតែបុគ្គលដែលមើលងាយវាយតម្លៃមនុស្សស្លៀកពាក់សិចស៊ីតែសម្បកក្រៅទេ» ។
ការលើកឡើងរបស់ វ៉ាន់ វល័ក្ខ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះនេះជាលើកដំបូងដែលនាងឆេះដុំនឹងការរិះគន់បែបនេះ ។ វ៉ាន់ វល័ក្ខ ក៏ជាតារាសម្តែងដែលនិយមតុបតែងខ្លួនហាយសូរជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗមិនចាញ់តារាល្បីលំដាប់ប្រទេសនោះឡើយ ។ កន្លងមកមិត្តភក្តិក្នុងសិល្បៈមួយចំនួនតែងហៅនាងថាជាជំទាវៗផងដែរ ៕