អបអរសាទរ! ក្រោយព្យាបាលជិត ១ ខែ លោក អ៊ិន ទីតូ បានជាសះស្បើយហើយ
នៅរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ បើតាមការបង្ហោះឱ្យដឹងនៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងលោក ប៊ុន លីម៉ា បានឱ្យដឹងថា លោក អ៊ិន ទីតូ អ្នកដឹកនាំសម្តែងបានជាសះស្បើយជំងឺកូវីដ-១៩ ហើយ ។ តាមរយៈសំណេរ និង រូបភាពមួយសន្លឹករបស់លោក អ៊ិន ទីតូ តារាសម្តែង ប៊ុន លីម៉ា បានរៀបរាប់ថា «ស្វាគមន៍មកកាន់គេហដ្ឋាន បង!» ។
គួររំឭកថា លោក អ៊ិន ទីតូ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ មកដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ គឺរយៈពេល ២៦ ថ្ងៃហើយ ដែលលោកបានសម្រាកព្យាបាលរហូតជាសះស្បើយ ៕