ទើបសម្រាលម្ងៃនោះសោះ កូនប្រុស អេនជី មុខមាត់ឡើងទាក់ទាញ ឃ្យូតណាស់
បើគិតឱ្យដិតដល់ទៅ តារាចម្រៀងរូបស្រស់ អេនជី ដែលពេលនេះបានក្លាយជាអ្នកជំនួញស្រីវ័យក្មេងមួយរូបនោះ ទើបតែសម្រាលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ប្រមាណមិនទាន់គ្រប់កន្លះឆ្នាំផង ដោយកូនប្រុសដំបូងនេះ នាង និង ស្វាមី បានដាក់ឈ្មោះឱ្យគេយ៉ាងពីរោះថា គង់ វិរៈអ៊ីដេន ។
ជាការពិត កូនប្រុសដំបូងរបស់ អេនជី ធំធាត់ឡើងប្រកបដោយភាពវ័យឆ្លាត ហើយជារឿយៗមហាជនតែងចាប់អារម្មណ៍ទៅលើក្មេងប្រុសតូចរូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាត ស្នាមញញឹមក៏ស្រស់រាក់ទាក់ទទួលភ្ញៀវ ធ្វើឱ្យមហាជនក្នក់ក្នាញ់ចំពោះរូបគេមិនស្ទើរឡើយ ។
តួយ៉ាងថ្មីៗនេះ អេនជី បានបង្ហោះរូបថតកូនប្រុសបណ្ដូលចិត្តនៅលើគណនីហ្វេសប៊ុកប៉ុន្មានសន្លឹក ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្លាត់មាត់ខំមិនស្រដៀងៗគ្នាថា ភ្លេចៗត្រចៀកអូនតូច អ៊ីដេន ធំប៉ុណ្ណឹងទៅហើយ ចំណែកមុខមាត់ក៏សង្ហាដូចកំលោះ ៕