ស្ថានភាពជំងឺម្ដាយ វី ឌីណេត នៅតែមានក្ដីបារម្ភ ស្រាប់តែ ពេជ្រ សោភា បង្ហោះសារនិយាយបែបនេះភ្លែត
តារាចម្រៀង វី ឌីណែត បានប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ហើយស្រាប់តែថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ លទ្ធផលតេស្តកូវីដ-១៩ ក៏បានបង្ហាញថាម្តាយរបស់តារាស្រីខាងលើ ក៏បានឆ្លងកូវីដ-១៩ ដែរ ។
ក្រោយសម្រាកព្យាបាលមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ វី ឌីណែត បានឱ្យដឹងថា ម្តាយរបស់នាងមានអាការធ្ងន់ ដោយគ្រូពេទ្យបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ ។ ដំណឹងនេះបានធ្វើឱ្យ វី ឌីណែត រន្ធត់ចិត្ត និង តក់ស្លុតយ៉ាងខ្លាំង ក្នុងនោះនាងក៏បានសូមឱ្យទេវតា ជួយតាមថែរក្សាម្តាយ ។
ក្រៅពីតារាចម្រៀង វី ឌីណេត ដែលជាសាច់ឈាមបង្កើត តក់ស្លុតកើតចិត្តកង្វល់ចំពោះសុខទុក្ខម្ដាយជាខ្លាំងនោះ ក្នុងនោះគេឃើញមានអ្នកសិល្បៈជាច្រើនបានបង្ហាញក្ដីព្រួយបារម្ភ និង ជូនពរឱ្យម្ដាយនាងឆាប់ជាសះស្បើយ ហើយសូម្បីតែកំពូលតារាចម្រៀង ពេជ្រ សោភា ដែលជាមិត្តរួមផលិតកម្ម ក៏បានបង្ហោះសារបន់ស្រន់ដល់ព្រះជាម្ចាស់សូមឱ្យម្ដាយ វី ឌីណេត ឆ្លងផុតពីសេចក្ដីអាក្រក់មួយនេះ ទទួលបានសុខភាពល្អមកវិញដែរ ៕