បាត់មុខឈឹងពីសិល្បៈ អតីតតារាសម្តែង រ៉ូ ចាន់ដារ៉ា សំងំសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខបំផុត
ពេលនេះអតីតតារាសម្តែងរូបស្រស់ រ៉ូ ចាន់ដារ៉ា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និង កូនស្រីឯទឹកដីសហរដ្ឋអាមេរិក។ កន្លងទៅនេះ អតីតតារាសម្តែង រ៉ូ ចាន់ដារា ក៏បានចែករំលែករូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកលើកឡើងស្ទើរគ្រប់គ្នាថា មើលតែរូបភាពក៏ដឹងថា រ៉ូ ចាន់ដារ៉ា កំពុងរស់នៅពោរពេញទៅដោយសេចក្តីសុខ ក្នុងជីវភាពហ៊ឺហាមិនធម្មតាឡើយ ។
អ្វីដ្បិតតែរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំ ហើយមានឈ្មោះជាអ្នកម្តាយទៀត តែសម្រស់ក៏ដូចជារូបរាងរបស់ រ៉ូ ចាន់ដារ៉ា នៅតែតូចច្រឡឹង មិនប្រែប្រួលពីមុនឡើយ។ នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក រ៉ូ ចាន់ដារ៉ា បានបំពេញតួនាទីជាមេផ្ទះ និង ភរិយាដ៏ល្អទទួលបានការថ្នាក់ថ្នមពីស្វាមីយ៉ាងមានក្ដីសុខ។
រ៉ូ ចាន់ដារ៉ា ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ក្នុងស្រុកខ្មែរ តែក្រោយពីនាងរៀបការរួច នាងក៏បានដកខ្លួនចេញពីវិស័យមួយនេះ រួចបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីភ្លាមៗដែរ ដោយក្លាយជាអាណិកជនខ្មែរម្នាក់។
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ៤ ឆ្នាំហើយដែល រ៉ូ ចាន់ដារ៉ា បានទៅរស់នៅសហរដ្ឋអាមេរិក ហើយកន្លងមកនាងក៏ធ្លាប់បណ្តើរស្វាមីមកលេងស្រុកកំណើតផងដែរ៕