អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន ផ្អែមល្ហែមអស់ទាស់ ក្នុងថ្ងៃខួបកំណើត (វីដេអូ)
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នារំភើបចិត្តនឹងពាក្យពេចន៍ផ្អែមល្ហែមខ្លាំងរបស់អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារជូនពរឧត្តមភរិយាជាទីស្រឡាញ់គឺលោកជំទាវ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន រួចមកហើយនៅក្នុងឱកាសថ្ងៃខួបកំណើតរបស់លោកជំទាវ តាមរយៈគណនីហ្វេសប៊ុកផេករបស់លោក ។
ដោយឡែកក្រៅពីពាក្យពេចន៍លើកសរសើរទៅលើរូបសម្រស់ ចរិយាសម្បត្តិ និង ការជូនពរគ្រប់សព្វទៅកាន់ឧត្តមភរិយាជាទីស្រឡាញ់ ក្នុងនោះអ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំនំខេកខួបកំណើតយ៉ាងស្រស់ស្អាតទុកពញ្ញាក់អារម្មណ៍លោកជំទាវ ម៉ៅ ចំណាន ក្នុងថ្ងៃពិសេសរបស់លោកជំទាវផងដែរ ។
តាមរយៈវីដេអូខ្លីមួយក្នុងកម្មវិធីផ្លុំទៀនខួបកំណើតនេះ លោកជំទាវ ម៉ៅ ចំណាន បានរំលេចខ្លួនយ៉ាងស្រស់ស្អាត បែបសុភាពថ្លៃថ្នូរ ស័ក្ដិសមនឹងកិត្តិយសជាភរិយាសេដ្ឋីស្រុកខ្មែរ ហើយលើកដៃសំពះអរគុណស្វាមីប្រកបដោយករិយាទន់ភ្លន់ជានារីខ្មែរ ។ ទន្ទឹមនឹងការសំពះឱនលំទោនពីភរិយា អ្នកឧកញ៉ា គិត ម៉េង បានឱប និង ថើបលោកជំទាវពោរពេញដោយក្ដីស្រឡាញ់ពេញបេះដូង ៕