ទើបដឹង សាន រ័ត្នបញ្ញាស័ក្ត មានទំនាក់ទំនងនឹង សុគន្ធ និសា បែបនេះកាលពី ១៤ ឆ្នាំមុន
មហាជនអ្នកគាំទ្រប្រាកដនៅចងចាំនៅឡើយនូវតារាចម្រៀង សាន រ័ត្នបញ្ញា ដែលផ្តើមពន្លកលើវិថីសិល្បៈប្រមាណជា ១៤ ឆ្នាំមុន ជាតារាចម្រៀងរបស់ផលិតកម្ម Spark ។ ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ មិនត្រឹមតែមានឈ្មោះបោះសំឡេងតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែមហាជនអ្នកគាំទ្របានដឹងហើយថា កាលជំនាន់នោះ នៅក្នុងផលិតកម្មស្បាក គឺមានដូចជា អ្នកនាង យក់ ឋិតរដ្ឋា និង អ្នកនាង សុគន្ធ និសា ផងដែរ។
យ៉ាងណាមិញ រយៈពេលរំលងផុតទៅប្រមាណជា ១៤ ឆ្នាំហើយ ស្រាប់តែលោក សាន រ័ត្នបញ្ញាស័ក្ត បានបង្ហោះរូបភាពជាច្រើនសន្លឹក និង បង្ហាញពីទំនាក់ទំនងរបស់លោកជាមួយនឹង អ្នកនាង សុគន្ធ នីសា ហាក់មើលទៅពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ក៏ព្រោះតែកាលនោះលោក និង អ្នកនាង សុគន្ធ នីសា គឺជាដៃគូចម្រៀងនឹងគ្នា។
ក្នុងនោះលោក សាន រ័ត្នបញ្ញាស័ក្ត បានបង្ហោះសារនឹករឮក និង លេងសើចទៅដល់ដៃគូចាស់ គឺអ្នកនាង សុគន្ធ នីសា ថា «ដៃគូចាស់ពិតមែន តែអាយុពួកយើងមិនចាស់ទេ ! ឆ្នាំថ្មីនេះអាយុទើបតែ ១៨ ឆ្នាំនោះទេបាទ ត្រូវទេមីង សុគន្ធ នីសា Spark Music គូសំនៀង miss that time ១៤ ឆ្នាំកន្លងផុតទៅ» ៕