ចុម! តារាសម្តែង សារ៉ាវុទ្ធ ចេញមុខប្រតិកម្មភ្លាមៗ ក្រោយនារីម្នាក់ថានាងជាភរិយាលោក
មហាជនអ្នកគាំទ្រ និង ចូលចិត្តតាមដានទស្សនាខ្សែភាពយន្តភាគប្រាកដជាបានស្គាល់មកហើយ នូវតារាសម្តែងដ៏ស្រស់សង្ហា លោក សារ៉ាវុទ្ធ។ ក្នុងនោះ តារាសម្តែងប្រុសនេះ ហាក់ទទួលបានការគាំទ្រយ៉ាងសម្បើមពីសំណាក់មហាជនក៏ព្រោះតែទេពកោលស្យនៃការសម្តែង និង សម្រស់ស្រស់សង្ហារបស់លោកតែម្តង។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមជាច្រើនកំពុងតែចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់តារាសម្តែង សារ៉ាវុទ្ធ ចេញមុខប្រតិកម្មយ៉ាងខ្លាំងក្រោយពីមាននារីម្នាក់នៅក្នុងបណ្តាញសង្គម បានបង្ហោះរូបភាពស្និទ្ធស្នាល ព្រមទាំងផ្ញើរទៅប្រាប់អ្នកលេងហ្វេសប៊ុកដែលស្គាល់លោក ថានាងជាភរិយារបស់តារាសម្តែងប្រុសរូបនេះ ។
ពាក់ព័ន្ធ នឹងការផ្ញើរសារ និង បង្ហោះរូបរបស់នារីម្នាក់នោះលើគណនីហ្វេសប៊ុកនាងហើយ ស្រាប់តែតារាសម្តែង សារ៉ាវុទ្ធ បានបង្ហោះសារភ្លាមៗ ដោយបដិសេធថា នារីរូបនោះមិនមែនជាភរិយារបស់លោកទេ គឺនាងគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាៗប៉ុណ្ណោះ ។
ក្នុងសារនោះ លោក សារ៉ាវុទ្ធ បានរៀបរាប់ថា «សូម fan ទាំងអស់កុំមានការយល់ច្រលំជាមួយនឹង account បងស្រីម្នាក់នេះ ដែលគាត់ដើរឆាតប្រាប់គេ ឬ ដើរនិយាយប្រាប់ថាខ្ញុំជាប្តីប្រពន្ធនឹងគ្នា ។ ខ្ញុំបាទចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំ និង បងស្រីម្នាក់នេះ គ្មានអ្វីដែលជាប់ពាក់ពន្ធ័នឹងគាត់ទេ! ខ្ញុំ និងគាត់គ្រាន់តែជាហ្វេន ធម្មតាៗ គ្មានអ្វីលើសពីនេះទេ ។ តែដោយឃើញសកម្មភាពរបស់គាត់ យករូបភាពរបស់ខ្ញុំ និង កាត់តវីដីអូ ហើយដើរប្រាប់ fan ខ្ញុំទាំងអស់ថា ខ្ញុំជាប្តីរបស់គាត់ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្ញុំ ។ ចាប់ពីពេលនេះទៅសូមហ្វេនទាំងអស់ បញ្ឈប់ការយល់ច្រឡំថា ខ្ញុំជាប្ដីរបស់គាត់ទៀត សូមអរគុណ ហើយក៍សូមអោយបងស្រី Ly Tina ម្ចាស់ account នេះបញ្ឃប់សកម្មភាពទាំងអស់នេះជាបន្ទាន់» ៕