ញាក់សាច់! ទើបតែអាយុ ១៧ ឆ្នាំតែ សោភា ទេពី មានសមត្ថភាពរកលុយបានទាំងបាច់ៗ
ការខិតខំតស៊ូរបស់មនុស្សម្នាក់ៗ តែងតែចេញជាលទ្ធលផលផ្លែផ្កាដល់យើងនៅពេលណាមួយជាក់ជាពុំខានឡើយ ឱ្យតែយើងមានការព្យាយាមតាំងចិត្តថានឹងធ្វើវាឱ្យបាន គ្រាន់តែពេលខ្លះអាចយូរឬឆាប់តែប៉ុណ្ណោះ ។
តួយ៉ាងដូចជាតារាចម្រៀងវ័យក្មេង ដែលកំពុងតែមានភាពល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យរបស់យើងនោះគឺកញ្ញា សោភា ទេពី ថ្វីដ្បិតតែនាងទើបតែមានវ័យត្រឹមតែ ១៧ ឆ្នាំក៏ពិតមែន តែរូបនាងពិតជាមានការតស៊ូព្យាយាម និង សន្សំសំចៃប្រាក់កាសដែលរកបានដោយកម្លាំងញើសឈាមខ្លួនឯងផ្ទាល់ពិតៗ ដោយនាងបានខិតខំសន្សំលុយតាំងពីនាងមានអាយុ ៩ ឆ្នាំ រហូតមកដល់ពេលនេះបានច្រើនខ្លាំងណាស់ ដែលជារឿងមួយស្ទើរតែមិនជឿទាល់តែសោះថានាងអាចធ្វើបាន ។
តាមរយៈការខិតខំរបស់នាងតាំងពីវ័យកុមាររហូតមកដល់ឥលូវនេះដែរ ត្រូវបាន សោភា ទេពី ចេញមកទម្លាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកអមជាមួយលុយដុល្លារទាំងបាច់ៗ ថែមទាំបានសរសេររៀបរាប់ថា៖ «អូនមិនមែនអួតទេណា នេះជាលទ្ធផលនៃការសន្សំតាំងពីអាយុ ៩ ឆ្នាំដោយញើសឈាមអូនពិតៗ និង ដោយការខិតខំប្រឹងប្រែងធ្វើការងារសុច្ចរិតប្រកបដោយសេចក្តីថ្លៃថ្នូរ និង មានសុភមង្គលក្នុងគ្រួសារទើបទទួលបានបែបនេះ មិនច្រណែនឈ្នានីស មិនបៀតបៀនអ្នកដទែ ទើបមានសេចក្តីស្ងប់ក្នុងចិត្ត» ។
ក្រោយបីបានឃើញតារាចម្រៀងវ័យក្មេងរូបនេះ បង្ហាញលុយដុល្លារទាំងបាច់ៗបែបនេះ មហាជនជាច្រើនបានចូលមកកោតសរសើរមិនដាច់ពីមាត់ថារូបនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំពូកែសន្សំលុយទៀតផង អ្នកខ្លះបានសរសើរទៀតថា ចេះរកទុកដាក់លុយកាត់ទាំងក្មេងតែម្ដង ៕