រ៉េត ស៊ូហ្សាណា ទម្រាំបានរាងស្អាតអ៊ីចឹង ប្រើគ្រប់វិធីប្លែកៗទាំងនេះ!
ពេលនេះ តារាចម្រៀងវ័យក្មេងដែលបានឆ្លងកាត់ការប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែមានឈ្មោះបោះសំឡេង នៅក្នុងស្រទាប់យុវវ័យយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន។
ក្រៅពីមានសំឡេងពីរោះ ទាញយកបានប្រជាប្រិយភាពពីទស្សនិកជនរួចហើយ បើក្រឡេកទៅមើលរូបសម្រស់ និង រូបរាងដ៏ទាក់ទាញរបស់នាងវិញក៏ស្រស់ស្អាតខ្លាំងមិនធម្មតាដែរ។
យ៉ាងណាមិញ នៅមុនពេលដែលម្ចាស់បទ «សង្ស័យ» រូបនេះ បានទទួលរាងស្អាតដែលជាក្ដីប្រាថ្នារបស់នារីគ្រប់ៗគ្នានោះ រូបនាងក៏បានឆ្លងកាត់ការតស៊ូ និង ការលំបាកៗជាច្រើនផងដែរ។
បន្ថែមពីនេះ រាល់ការលំបាកទាំងនោះ ត្រូវបានតារាចម្រៀងវ័យក្មេងរូបនេះ ផ្ទាល់បញ្ចេញនៅលើបណ្ដាញសង្គមរបស់នាងកន្លងមកថា ៖ «តមពី 58kg រហូតដល់ 45kg…ស្រកអស់ 13kg ត្រឹមរយៈពេល 3 ខែគត់.. រូបភាពខាងធ្វេងកាលនោះខ្ញុំ 58 kg ហេីយខាងស្ដាំដែលជារូបបច្ចុប្បន្ន 45 kg ..នៅពីក្រោយការស្រក kg នេះ គឺមានការលំបាកច្រើន ដោយត្រូវហាត់ប្រាណផង តមអាហារដែលខ្លួនចូលចិត្តផង ត្រូវញុំបន្លែ ដំឡូងផ្អែម (sweet potato) ដោយពេលខ្លះ មួយថ្ងៃពេញ ញុំាតែ ផ្លែប៉ោម និង ទឹក រត់ម៉ាស៊ីនផង វៃបុកផង.. តែនេះជាលទ្ធផលដែលទទួលបានពីក្រោយការខិតខំប្រឹងប្រែង.. ខ្ញុំធ្វើបាន បងប្អូនទាំងអស់គ្នាក៏អាចធ្វើបាន ដេីម្បីសុខភាពល្អ និង បង្កើនទំនុកចិត្តលេីខ្លួនឯង..បងប្អូនទាំងអស់គ្នាតែងតែចង់អោយខ្ញុំចែករំលែកពីវីធីស្រក kg របស់ ខ្ញុំ..ខ្ញុំ និង ធ្វើវីដេអូចែករំលែកពីរបៀបស្រកគីឡូ និង បទពិសោធន៍ក្នុងការតមអាហារ និង ផ្សេងៗ..បងប្អូនចង់មេីលទេចាស?»៕