នាយចឺម និង គូស្នេហ៍ ដឹកដៃគ្នាធ្វើរឿងមួយនេះ តម្រូវចិត្តអ្នកគាំទ្រ (វីដេអូ)
ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាសម្តែងរូបស្រស់ អូនហ្វា បានបង្ហាញវត្តមានរួមគ្នា ជាមួយគូស្នេហ៍ នាយចឺម នៅក្នុងការសម្តែង MV ថ្មីមួយ ដើម្បីតម្រូវចិត្តអ្នកគាំទ្រ ជាពិសេសដើម្បីបំបែកទីផ្សារ ដែលកំពុងស្ងប់ស្ងាត់។
គេចាំបានថា អូនហ្វា ចាប់ផ្តើមភ្ជាប់ស្នេហ៍ជាមួយ នាយចឺម ក្រោយពីពួកគេបានសម្តែង MV រួមគ្នា ជាលើកដំបូង នៅក្នុងបទចម្រៀង «សុំទោសប៊ិច សុំទោសសៀវភៅ» ហើយនេះជាលើកទីពីរហើយដែលតារាពីរដួងនេះ បានចាប់ដៃសម្តែងរួមគ្នានៅក្នុងបទចម្រៀងដែលមានចំណងជើងថា «មុនបងមានប្រពន្ធអូននៅឯណា»។
ក្នុងនោះក៏មានការសរសើរថា ការសម្តែងរបស់អ្នកទាំងពីរនៅក្នុងបទចម្រៀងមួយនេះ ពិតជាស័ក្តិសមគ្នាខ្លាំងណាស់។
គួរឱ្យដឹងថា ពេលនេះចំណងស្នេហ៍របស់តារាទាំងពីរដួងនេះ ក៏មានការដឹងឮ និង ព្រមព្រៀងពីសំណាក់ចាស់ទុំផងដែរ។ ហើយអ្វីដែលចាប់អារម្មណ៍ អូន ហ្វា នៅតែមានទំនុកចិត្ត និង ភាពជឿជាក់ចំពោះ នាយចឺម បើទោះបីកន្លងមក នាយចឺម ធ្លាប់មានរឿងរ៉ាវអាស្រូវញ៉ែសង្សារគេក៏ដោយ។ ឥលូវនេះ តស់! ចង់ដឹងថាការសម្តែងរបស់អ្នកទាំងពីរ នៅក្នុងបទចម្រៀងមួយនេះប្លែកនិង ទាក់ទាញបែបណា ទៅទស្សនាវីដេអូ MV ខាងក្រោម៕
រូបថត ៖ ហ្វេសប៊ុក