រួសរាន់ឡើង! ជ្រើសរើសគ្រូបង្រៀន ៣ ៦០០ នាក់ ចូលក្របខណ្ឌទាំង ៧ កម្រិត ទូទាំងប្រទេស
នៅព្រឹកថ្ងៃទី ១៧ ធ្នូ ២០២០ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងបញ្ជាក់បន្ថែម ទៀតអំពីការបែកចែកក្របខណ្ឌ គ្រូបង្រៀនដែលនឹងត្រូវជ្រើសរើសដើម្បបណ្ដុះបណ្ដាលសម្រាប់ឆ្នាំ ២០២១ ។
រូបភាព៖ គ្រូបង្រៀនៅសាលាវត្តបូព៌ ខេត្តសៀមរាប
តាមសេចក្ដីជូនដំណឹងនេះ នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះក្រសួងអប់រំ នឹងធ្វើការប្រឡងជ្រើសរើសគ្រូបង្រៀនទូទាំងប្រទេសសម្រាប់ក្របខណ្ឌមន្ត្រីរាជការចំនួន ៣ ៦០០ នាក់ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ៕
ចង់ដឹងលម្អិតសូមមើលការបែងចែកក្របខណ្ឌគ្រូបង្រៀនដូចខាងក្រោមនេះ៖