អស្ចារ្យណាស់! កូនខ្មែរថែអង្គរ សង់ប្រាសាទអង្គរដ៏អច្ឆរិយខ្នាតតូចនៅជាប់ជើងភ្នំបូកគោ ល្អល្អះក្រៃលែង
អង្គរវត្ត គឺជាកេរដំណែលដ៏អច្ឆរិយៈដែលប្រតិស្តឡើងដោយបុព្វបុរសខ្មែរនៅក្នុងដែនដីសុវណ្ណភូមិ ប្រកបដោយរចនាបថស្រស់ស្អាតគ្មានអ្វីប្រៀបបាន គួរឱ្យស្ញប់ស្ញែង ។ មិនត្រឹមតែជាអច្ឆរិយវត្ថុដ៏អស្ចារ្យនោះទេ អង្គរវត្តគឺជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិខ្មែរ ដែលដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជាទាំងមូលផងដែរ ។
ជាក់ស្ដែងថ្មីៗ ផ្ទុះការចាប់អារម្មណ៍នូវប្រាសាទអង្គរវត្ត ដែលបានចម្លង និង សាងសង់ឡើងដោយស្នាដៃកូនខ្មែរពិតៗ មានទីតាំងស្ថិតនៅជាប់ និង ទេសភាពជើងភ្នំបូកគោ ស្ថិតក្នុងខេត្តកំពតផ្ទាល់តែម្ដង ដែលយើងឃើញមានទេសភាពស្រស់ត្រកាល មានរុក្ខជាតិធំតូចជាប់ជើងភ្នំ ឯប្រាសាទវិញប្រកបទៅដោយរចនាបថយ៉ាងប្រណីត គួរឱ្យចង់ទៅថតរូបកម្សាន្ត ។
គួរបញ្ជាក់ផងដែរថា ការសាងសង់នេះស្ថិតនៅក្នុងគម្រោងតំបន់ទេសចរណ៍ ឈ្មោះថា «អ៊ីស្តទីក្រុងធម្មជាតិ» ស្ថិតនៅក្បែរភ្នំបូកគោ ក្នុងខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា ៕
ខាងក្រោមនេះគឺជារូបភាពអង្គរវត្ត ដែលចម្លង និងសាងសង់ដោយស្នាដៃកូនខ្មែរ ៖