តារាចម្រៀង ព្រាប សុវត្ថិ បរិច្ចាគថវិកា ១០ លានរៀលជូនសម្តេច ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ ១៩
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថានឹងទិញវ៉ាក់សាំងការងារវីរុសកូវីដ ១៩ ក្នុងនោះគេសង្កេតឃើញឯេកឧត្តម ឧកញ៉ា សិល្បករ សិល្បការិនី និង សប្បុរសជនជាច្រើន បានចូលរួមយ៉ាងច្រើនផុសផុលក្នុងការយកថវិកាផ្ទាល់ បរិច្ចាគជូនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ។
ជាក់ស្តែង កាលពីយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ អគ្គនាយកក្រុមហ៊ុន និង ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានចូលរួមបរិច្ចាគថវិកា ១ លានដុល្លារ បន្ទាប់មកតារាចម្រៀងប្រចាំផលិតកម្មខាងលើនេះ គឺលោក ខេម និង តន់ ចន្ទសីម៉ា ក៏បានចូលរួមបរិច្ចាគថវិកាម្នាក់ ១០ លានរៀន ផងដែរ ។
យ៉ាងណាមិញ បើងាកមកកាន់កំពូលតារាចម្រៀងមួយរូបទៀតប្រចាំផលិតកម្មខាងលើនេះ គឺលោក ព្រាប សុវត្ថិ ក៏បានប្រកាសឧប្ថម្ភប្រាក់ ១០ លានរៀល ជូនសម្តេច ហ៊ុន សែន សម្រាប់ការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ ១៩ ផងដែរនៅល្ងាចថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ៕