រំលងប៉ុន្មានឆ្នាំសោះ Sky កូនប្រុសច្បង ខាត់ សុឃីម ពេញកំលោះស្តូក
បើរំឭកពីជីវិតឯកជន មុននឹងរៀបការជាមួយនឹងលោក អ៊ិន សុបញ្ញា ហៅ ផានូ កាលពីកំឡុងឆ្នាំ ២០១២ និង ទទួលបានចំណងដៃកូនស្រីនោះ មហាជនអ្នកគាំទ្រធ្លាប់បានដឹងហើយថា តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ធ្លាប់មានកូនប្រុសមួយរូបហើយដែរ ដែលមានឈ្មោះថា ស្កាយ (SKY) ។
យ៉ាងណាមិញ ទោះជាគេបានដឹងថាកូនប្រុសច្បងរបស់អ្នកនាង ខាត់ សុឃីម មួយរូបនោះ មិនមែនជាដំណក់ឈាមរបស់លោក ផានូ ក៏ពិតមែន ប៉ុន្តែគេបានសង្កេតឃើញថា ស្វាមីរបស់ ខាត់ សុឃីម ពិតជាស្រឡាញ់កូនប្រុសរូបនោះយ៉ាងខ្លាំងផងដែរ ។
រយៈពេលរំលងផុតទៅជាច្រើនឆ្នាំមកហើយ គិតត្រឹមឆ្នាំ ២០២០ នេះ កូនប្រុសច្បងរបស់តារាចម្រៀងពហុជំនាញខាងលើនេះ ស្កាយ មានវ័យ ១៥ ឆ្នាំហើយ រីឯមុខមាត់កូនប្រុសច្បងរូបនេះពិតជាស្រស់សង្ហា និង ស្នាមញញឹមខួចមានមន្តស្នេហ៍ខ្លាំងណាស់ ។ នេះបើតាមការបង្ហាញវត្តមានរបស់ ស្កាយ ជាមួយនឹងម្តាយក្នុងការ live ហ្វេសប៊ុកថ្មីៗនេះ ។
គួរឱ្យដឹងថា កូនប្រុសច្បងរបស់តារាចម្រៀង ខាត់ សុឃីម មានដុងមិនឆ្ងាយពីអ្នកម្តាយនោះទេ គឺ ស្កាយ ចេះលេងឧបករណ៍តន្ត្រីបុរាណដូចគ្នាផងដែរ ៕