អ៊េមហួស! ប៉ែន ស្រីពេជ្រ បញ្ចេញរូបថត Pre-Wedding យ៉ាងផ្អែមល្ហែមបំផុត
មិនមែនលំៗទេ មួយជាតិការម្តងពិធីការិនី ប៉ែន ស្រីពេជ្រ បានបណ្តើរអនាគតស្វាមីទៅថតរូបភាព អនុស្សាវរីយ៍ Pre Wedding ដល់ទឹកដីដែលសម្បូរទៅដោយប្រាង្គប្រាសាទដ៏ស្រស់ស្អាតគឺ ខេត្តព្រះវិហារ និង ខេត្តសៀមរាប ។
ប៉ែន ស្រីពេជ្រ បានចែករំលែកនូវរូបភាព Pre Wedding ដ៏ស្រស់ស្អាតទាំងក្នុងឈុតកូនក្រមុំបែបបុរាណ និងឈុតបែបសម័យដែលមើលទៅពិតជារ៉ូមែនទិក និង ទាក់ទាញជាខ្លាំង ហើយក៏មានការលើកឡើង ពីសំណាក់អ្នកគាំទ្រថា គ្រាន់តែឃើញរូបភាព ប៉ែន ស្រីពេជ្រ និង គូដណ្តឹង ស្អាតៗបែបនេះ ចង់តែរៀបការភ្លាមតែម្តង។ ខ្លះថាមួយគូនេះ ស័ក្តិសមគ្នាខ្លាំងណាស់ ទាំងរូបសម្រស់ និង អាយុ។
សម្រាប់ពិធីពិសេសរបស់ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសរូបនេះ បានរៀបចំរួចរាល់អស់ហើយ ទាំងការកក់ហាង និង សម្អាងការ ហើយដោយសារពេលវេលានៅសល់ដល់មួយខែទៀត ដូចនេះ ប៉ែន ស្រីពេជ្រ មិនទាន់ដើរចែកសំបុត្រអញ្ជើញភ្ញៀវនៅឡើយទេ។ យ៉ាងណាមិញ ថ្ងៃពិសេសរបស់នាង នឹងនៅធ្វើឡើងនៅថ្ងៃទី ០៨ ខែ មករាឆ្នាំ ឆ្នាំ ២០២១។ បើតាមគម្រោងនាង និងអញ្ជើញភ្ញៀវជាអ្នកក្នុង និង ក្រៅសិល្បៈជាច្រើនផងដែរ។
ក្រោយរៀបការ ប៉ែន ស្រីពេជ្រ នៅតែបន្តការងារជាពិធីការិនីដដែល ព្រោះអនាគតស្វាមីរបស់នាង តែងតែលើកទឹកចិត្តចំពោះការងារមួយនេះ៕