ណាខុន កាន់តែបើកចំហ ហៅគូស្នេហ៍ថា «ប្រពន្ធ» ពេញៗមាត់
ក្រោយពីបានបើកចំហពីទំនាក់ទំនងស្នេហា របស់ខ្លួនជាមួយនឹងគូស្នេហ៍រួចហើយនោះ តារាសម្តែង ណាខុន កាន់តែបង្ហាញភាពផ្អែមល្ហែមខ្លាំងឡើង នៅលើបណ្តាញសង្គមហ្វេសប៊ុកជាលក្ខណៈគ្រួសារតែម្តង ។
ក្នុងទំនាក់ទំនងបើកចំហររវាងតារាសម្តែង ណាខុន និង គូស្នេហ៍ មហាជនអ្នកគាំទ្របានគិតថា អ្នកទាំងពីរកំពុងស្ថិតក្នុងនាមជាសង្សារ និង កំពុងបន្តមើលចិត្តគ្នាបន្ថែមទៀត ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ណាខុន បានប្រើពាក្យមួយឃ្លាធ្វើឲ្យមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយលោកបានពោលថា «ដឹកប្រពន្ធទៅមើលថ្ងៃលិចនឹងមើលទេសភាពវាលស្រែដ៏សែនខៀវខ្ចី» ។
ទោះជាមិនទាន់បានប្រកាសពីថ្ងៃចូលរោងជ័យរវាងខ្លួន និង គូស្នេហ៍ក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រ ក៏នៅតែបន្តគាំទ្រស្នេហារបស់អ្នកទាំងពីរ ហើយក៏បានលើកពាក្យមួយឃ្លាដូចចាស់ពោលថា «ក្រមុំដណ្តឹងម្តាយ ម៉េម៉ាយដណ្តឹងចិត្ត» ៕