ស្មាតហ្វូន realme C15 Qualcomm Edition មានថាមពលថ្មធំនៅកម្ពុជា នឹងដាក់លក់ផ្លូវការថ្ងៃទី13 វិច្ឆិកា ក្នុងតម្លៃ 169 ដុល្លារ
នៅថ្ងៃទី 10 ខែវិច្ឆិកា realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវ realme C15 ម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និងការសាកលឿន 18 W ដែលមានតម្លៃ 169 ដុល្លារ និង ជាជម្រើសដ៏ល្អសម្រាប់អតិថជនស្មាតហ្វូនលំដាប់ថវិកា ។ ស្របពេលនេះ realme ថែមទាំងនាំមកនូវនាឡិការឆ្លាតវៃ realme Watch S ដែលមានតម្លៃ 99 ដុល្លារ សម្រាប់ realme C15 នឹងមានធ្វើការដាក់លក់នៅថ្ងៃទី 13 ខែវិច្ឆិកា ហើយ realme Watch S នឹងមានដាក់លក់ នៅថ្ងៃទី 16 ខែវិច្ឆិកាផងដែរ ។
សម្រាប់ផ្នែកគ្រឿងបំពាក់ realme C15 ដែលមានដាក់លក់នៅទីផ្សារកម្ពុជាគឺខុសគ្នានឹងនៅទីផ្សារដទៃ ដោយមានប្រើបន្ទះឈីប Snapdragon 460 និង មានអង្គផ្ទុក 4GB+64GB ដែលអាចធ្វើអោយការប្រើប្រាស់មានភាពរលូនល្អ ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C15 ម៉ូឌែលនេះនៅតែបានបន្តនូវគុណសម្បត្តិដែលមានថាមពលថ្មធំ របស់ C series ដោយមានថាមពលថ្មធំ 6000mAh អាចនិយាយទូរស័ព្ទបាន 46 ម៉ោង ឬមើល YouTube បានរយៈពេល 48 ម៉ោង ដែលប្រៀបធៀបនឹងផលិតផលដែលមានថាមពលថ្ម 5000mAh និង តែងតែឃើញនៅលើទីផ្សារដែលអាចកាន់ថ្មបានជាងកន្លះខែ គឺវាធ្វើអោយយុវវ័យទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ ។ នៅពេលបើកមុខងារសន្សំសំចៃថ្ម ថ្ម 5% អាចនិយាយទូរស័ព្ទបាន 2 ម៉ោង 45 នាទី ដោះស្រាយនូវបញ្ហាអស់ថ្មរបស់អ្នកប្រើប្រាស់ ។
ក្នុងនាមជាស្មាតហ្វូនដែលជាដំណោះស្រាយថាមពលធំ បច្ចេកវិទ្យាសាកថ្មរបស់ realme C15 គឺបានកែប្រែអោយប្រសើរឡើងដោយផ្អែកលើបច្ចេកវិទ្យានៃ C series ដោយមានបំពាក់នូវការសាកថ្ម 18W វាយបំបែកម្តងទៀតនូវការយល់ឃើញរបស់អ្នកប្រើប្រាស់ទៅលើសា្មតហ្វូនលំដាប់ថវិកា ។
សម្រាប់ផ្នែកកាមេរ៉ា realme C15 Qualcomm Edition មានកាមេរ៉ាក្រោយ AI 4 គ្រាប់ 13MP ថែមទាំងមានមុខងារ Super Nightscape Mode និង Portrait Mode កាមេរ៉ា Selfie 8MP ជួយអោយអ្នកប្រើប្រាស់អាចថតបានរូបភាពដូចក្នុងភាពយន្ត និង មានមុខងារប្រើកាយវិការដើម្បីថតរូប មុខងារ AI Beauty និង ការថតវីដេអូមានកម្រិត Full HD 1080P មិនថាការថត Selfie ឬ ការថតវីដេអូ គឺសុទ្ធតែអាចថតបានច្បាស់ល្អ ។
សម្រាប់ការរចនាបទផ្នែកខាងក្រៅ realme C15 Qualcomm Edition មានពីរជម្រើសដែលមានពណ៌ខៀវ និង ពណ៌ប្រាក់ដែលយុវវ័យនិយមចូលចិត្ត ដែលត្រូវបានបំផុសគំនិតដោយ ផ្ទៃសមុទ្រដែលមានពណ៌ខៀវនិងសត្វរំពេដែលហោះកាត់ផ្ទៃសមុទ្រ ធ្វើអោយកាន់តែពេញនិយម ទាន់សម័យ ។
ក្រៅពីនេះ realme មិនត្រឹមតែជាម៉ាកស្មាតហ្វូនដែលស្ថាប័ន Counterpoint បានប្រកាសថាជា «ម៉ាកស្មាតហ្វូនដែលមានចំនួនលក់កើនឡើងលឿនបំផុតក្នុងពិភពលោករហូត 50 លានគ្រឿង» នោះទេ ហើយសម្រាប់ផលិតផល AIoT ក៏មានការវាយបំបែកថ្មីផងដែរ ។ ការរចនានៃរូបរាងរបស់ realme Watch S មានភាពវ័យក្មេង ទាន់សម័យ និង អាចកាន់ថ្មបានយូររហូតដល់ 15 ថ្ងៃ ដែលមានបំពាក់ជាមួយនឹងមុខងារការពារជម្រាបទឹក IP68 និង មានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព អាចនិយាយបានថា ចំណាយត្រឹម 20% នៃតម្លៃ iWatch តែអាចទទួលបានមុខងារ 80% នៃ iWatch សូមកុំខកខានអោយសោះ ៕