ពិតជាគំរូល្អ ពី Isuzu Cambodia ចែករំលែកជារឿយៗ
មិនថាស្ថិតនៅក្នុងកាលៈទេសៈណានោះ យើងតែងឃើញ ក្រុមហ៊ុនរថយន្ត ISUZU Cambodia អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា តែងចូលរួមសកម្មភាពចែករំលែក ជួយប្រជាជនកម្ពុជាក្នុងគ្រាមានអាសន្នជានិច្ច។
ជាក់ស្ដែងនៅក្នុងពេល កម្ពុជាជួបប្រទះនូវគ្រោះធម្មជាតិ ទឹកជំនន់ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនក៏បាននាំយកនូវអំណោយ ជាច្រើនមានដូចជា អង្ករ 5,000 Kg មី 200កេស ត្រីខ ក៏ដូចជាថវិការ ដើម្បីចុះចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលបានរងគ្រោះពីទឹកជំនន់នៅក្នុងខេត្តកំពង់ស្ពឺ ចំនួន 200 គ្រួសារ ផងដែរ។ ចាប់តាំងពីIsuzu បានបើកដំណើរការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ 2017 មក Isuzu Cambodia តែងតែអនុវត្តន៍នូវចក្ខុវិស័យអាជីវកម្មរបស់ខ្លួនដែលហៅថា “Isuzu Spirit” ពោលគឺ“ ផ្តល់សុភមង្គល ភាពរុងរឿងដល់អ្នកប្រើប្រាស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម” ។ ជាក់ស្ដែងដូចជា ការបរិច្ចាគជូនដល់សហគមន៍ខ្វះខាតនានា មន្ទីរពេទ្យគន្ធបុប្ផា ការចូលរួមចំណែកឧបត្ថមនូវម៉ាស់ជូនដល់ក្រសួងសុខាភិបាលក្នុងអំឡុងពេលCovid ក៏ដូចជាងថ្វាយជូននៅដង្វាយជារថយន្ត ភីក អាប់ “Isuzu D-Max” និង អង្ករ ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រះរាជសកម្មភាពសប្បុរសធម៌របស់ព្រះអង្គ ជាដើម។
លោក Shuichiro Mori ប្រធានក្រុមហ៊ុន Isuzu Cambodia តែងមានប្រសាសន៍ថាក្រុមហ៊ុន Isuzu នឹងបន្តសកម្មភាពល្អៗដែលជាប្រយោជន៍ដល់សង្គមកម្ពុជាក្នុងនាមជាពលរដ្ឋអាជីវកម្មគំរូមួយដើម្បីជាការតបស្នងដល់អតិថិជនកម្ពុជាទាំងអស់ដែលតែងតែគ្រាំទ្រIsuzu រហូតមក។ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង អភិបាលស្រុក ខណ្ឌ លោកបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនផងដែរ។
ទំនាក់ទំនងក្រុមហ៊ុន www.isuzucambodia-tis.com, ហ្វេសប៊ុក: Isuzu Cambodia, YouTube: Isuzucambodia ឬ អញ្ជើញទៅ Showroom ISUZU KCambodia (ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ), Tel: 023 950 084 /023 900 798/ 017 888 594
Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 023 900 978
Nouch Timouyla
សូមទស្សនាវីដេអូខាងក្រោម៖