realme C15 ស្មាតហ្វូនថាមពលថ្មធំនៅកម្ពុជា៖ ថាមពលថ្ម 6000mAh និង ការសាកលឿន18W នឹងដាក់ប្រកាសនៅថ្ងៃទី10 ខែវិច្ឆិកានេះហើយ
កាលពីថ្មីៗនេះ ស្ថាប័ន Counterpoint បានបង្ហាញនូវ «របាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ ត្រីមាសទី៣នៃឆ្នាំ ២០២០» realme ប្រើរយៈពេល ២ ឆ្នាំបានក្លាយជា «ម៉ាកស្មាតហ្វូន ដែលមានចំនួនលក់រហូត ដល់ជិត 50 លានគ្រឿងជុំវិញពិភពលោក» ។ ដើម្បីជាការអរគុណទៅដល់អ្នកគាំទ្ររបស់ realme នឹងបន្តពង្រឹងគុណសម្បត្តិ ដែលមានថាមពលថ្មធំ ដោយនឹងនាំយកនូវ realme C15 ជាម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និង ការសាកលឿន 18W ជូនដល់អ្នកគាំទ្រនៅក្នុងខែនេះ ដោយស្មាតហ្វូននេះ អាចនិយាយទូរស័ព្ទ បានរហូតដល់ទៅ 46 ម៉ោង និង មើល YouTube បានរយៈពេល 28 ម៉ោង ហើយផលិតផល ដែលមានថាមពលថ្មធំ នៅលើទីផ្សារភាគច្រើនមានថាមពលថ្ម 5000mAh បើប្រៀបធៀបនឹង realme C15 គឺមានថាមពលថ្ម 6000mAh ដែលអាចទុកបានរហុតដល់ជាងកន្លះខែ ។
(យោងតាមទិន្នន័យរបស់ Counterpoint បានបង្ហាញថា ៈ realmeជាម៉ាកស្មាតហ្វូនដែលមានចំនួនលក់រហូូត ដល់ជិត 50 លានគ្រឿងជុំវិញពិភពលោក)
អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C15 ដែលនឹងមកទីផ្សារកម្ពុជា គឺមានលក្ខណៈខុសពីនៅទីផ្សារផ្សេងៗ ដោយមានបំពាក់នូវបន្ទះឈីប Snapdragon 460 និងមានអង្គផ្ទុក 4GB+64GB កាមេរ៉ា AI 4 គ្រាប់ និង មានការរចនាជារាងធរណីមាត្របែបប្រដេញពណ៌ ក្លាយជាផលិតផលដែលពេញនិយមមួយទៀត និង ជាជម្រើសស្មាតហ្វូនលំដាប់ថវិកាដ៏ល្អសម្រាប់យុវវ័យ ។ realme C15 នឹងធ្វើការដាក់ប្រកាសតម្លៃនៅថ្ងៃទី 10 ខែវិច្ចិកា និង មានការដាក់លក់ដំបូងនៅថ្ងៃទី 13 ខែវិច្ឆិកា សូមទន្ទឹមរង់ចាំទាំងអស់គ្នា!
ថាមពលថ្មធំ 6000mAh ដែលជាដំណោះស្រាយដ៏ល្អមួយ ហើយ realme C15 ត្រូវបានកែប្រែឱ្យប្រសើរឡើងដោយបំពាក់បច្ចេកវិទ្យាសាកថ្មលឿនមកលើ C series ដែលខុសពីជំនាន់មុនគឺបច្ចេកវិទ្យាសាកថ្មលឿន 18W ។ នេះជាការហ៊ានឆ្ពោះមួយកម្រិតទៀតរបស់ស្មាតហ្វូនលំដាប់ថវិការបស់ realme និង នាំមកនូវបទពិសោធកម្សាន្តតកាន់តែអស្ចារ្យដល់យុវវ័យ ។
ជាមួយគ្នានេះដែរ realme ក៏បាននាំយកមកជាមួយនូវនាឡិកាឆ្លាតវៃមួយទៀតគឺ realme Watch S ដែលអាចកាន់ថ្មបានរយៈពេល 15 ថ្ងៃ។ ការរចនានៃ realme Watch S មានរាងមូល កាន់តែទាន់សម័យ ពេញនិយម ដោយវាមិនត្រឹមតែអាចវាស់អុកស៊ីសែនក្នុងឈាម ថែមទាំងមានមុខងារការពារជម្រាបទឹក IP68 និង មានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព ហើយនៅថ្ងៃទី ១០ ខែវិច្ឆិកានេះ នឹងប្រកាសជាមួយនឹង realme C15 ផងដែរ សូមទន្ទឹមរង់ចាំទាំងអស់គ្នា!