វីងផ្តល់រង្វាន់ម៉ូតូ ១ គ្រឿង និង ប្រាក់ ៩ លានរៀល ជូនអតិថិជនដែលបានផ្ញើប្រាក់ពីកូរ៉េ និង ថៃ
«តាំងពីខ្ញុំកើតមក ខ្ញុំមិនដែលមានម៉ូតូផ្ទាល់ខ្លួនជិះទេ តែថ្ងៃនេះវីងបានជួយសម្រេចក្តីប្រាថ្នាខ្ញុំហើយ»។ នេះជាការលើកឡើងរបស់លោកស្រី សុខ យ៉ាត វ័យ ៦៨ ឆ្នាំ ដែលបានទទួលរង្វាន់ម៉ូតូហុងដាឌ្រីម ឆ្នាំ ២០២០ ពីវីងកាលពីពេលថ្មីៗនេះ ។
កូនប្រុសរបស់លោកស្រីឈ្មោះ ម៉ឺន នៅ បានធ្វើការនៅប្រទេសកូរ៉េអស់រយៈពេល ៣ ឆ្នាំ ហើយបានផ្ញើប្រាក់មកលោកស្រីនៅឯស្រុកខ្សាច់កណ្តាលជារៀងរាល់ខែតាមរយៈដៃគូសហការវីងនៅឯក្រៅប្រទេស ។ «ខ្ញុំត្រេកអរស្ទើរតែស្រក់ទឹកភ្នែក នៅពេលដែលឈ្នះម៉ូតូមួយគ្រឿងនេះ» ។ លោកស្រីបន្តថា «ខ្ញុំអាចទទួលលុយពីកូននៅកូរ៉េបានស្រួលហើយ កូនឆាតប្រាប់ភ្លាមខ្ញុំដកបានភ្លាម ថែមទាំងបានឈ្នះម៉ូតូថ្មីពីវីងទៀតផង» ។
ជាមួយគ្នានេះដែរ លោក ផល ភី អ្នកស្រុកពញាឮ ដែលជាអ្នកឈ្នះទឹកប្រាក់ ១ លានរៀលក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង ១០ រូបបានឲ្យដឹថា រាល់រដូវបុណ្យទានម្តងៗ កូនគាត់ឈ្មោះ ភី សុខហេង ដែលមានគ្រួសារនៅប្រទេសកូរ៉េតែងតែផ្ញើប្រាក់មកលោកតាមរយៈវីង ។ «ទោះប្បីកូនខ្ញុំនៅសែនឆ្ងាយយ៉ាងណាក្តី ខ្ញុំនៅតែមានអារម្មណ៍ថា គាត់នៅគៀកខ្លួនខ្ញុំជានិច្ច» ។
លោកបន្តថា គាត់អាចបើកប្រាក់ជាមួយភ្នាក់ងារវីងនៅក្បែរផ្ទះរបស់គាត់បានយ៉ាងងាយស្រួល រហ័ស និង មានសុវត្ថិភាព ព្រមទាំងមានតម្លៃសេវាថោក ។ «និយាយទៅកូនស្រីខ្ញុំផ្ញើប្រាក់ពេលព្រឹកខ្ញុំបើកបានពេលព្រឹកភ្លាមៗក្តៅៗ» ។ លោកនិយាយទាំងទឹកមុខញញឹម ។
ជាមួយ Wing2World លោកអ្នកដែលរស់នៅក្រៅប្រទេសអាចផ្ញើប្រាក់មកមនុស្សជាទីស្រឡាញ់របស់អ្នកនៅកម្ពុជាបានយ៉ាងងាយស្រួលតាមរយៈដៃគូសហការវីង ជាង ១៩៥ ប្រទេស ហើយលោកអ្នកអាចដកប្រាក់បានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងជាង ៨០០០ កន្លែងនៅទូទាំងប្រទេស ៕