ស្រាបៀរ ប្ល៊ែកផេនធ័រ រសជាតិលំដាប់ពិភពលោក ឈ្នះមេដាយ Monde Selection
ប្ល៊ែកផេនធ័រ ជាស្រាបៀរស្តោតនាំមុខគេមួយរបស់ប្រទេសកម្ពុជា ផលិតដោយភាពខ្លាំងខ្លា នាំមកនូវរសជាតិស្រាលស្រទន់ ងាយស្រួលពិសា ដែលទទួលបានការគាំទ្រ និង និយមចូលចិត្តពីអតិថិជនជាច្រើនចាប់តាំងពីឆ្នាំ 2004 មកម្ល៉េះ ។ ប្រសិនបើអ្នកចង់ប្រមាញ់នូវបទពិសោធដ៏ល្អឯកនៃស្រាបៀរ វាជាពេលដែលត្រូវសាកល្បងនូវរសជាតិលំដាប់ ពិភពលោករបស់ស្រាបៀរ ប្ល៊ែកផេនធ័រ ។
ប្ល៊ែកផេនធ័រ គឺជាស្រាបៀរស្តោតដ៏ល្អឯក ដែលត្រូវបានផលិតដោយប្រើស្រូវសាលីខ្មៅ និង ផ្កាហុបល្អបំផុត ។ ប្ល៊ែកផេនធ័រ ស័ក្តិសមជាស្រាបៀរស្តោត ដែលមានក្លិនឈ្ងុយឈ្ងប់ពីស្រូវសាលីខ្មៅ ដែលផ្តល់នូវបទពិសោធឈ្ងុយឆ្ងាញ់ខ្លាំងប្លែកបែបស្រទន់ ។ បន្ថែមពីនេះ វាមានជាតិអាកុលខ្ពស់ 8 % ដែលអស្ចារ្យបំផុតសម្រាប់អ្នក ដែលចង់ស្វែងរកនូវបទពិសោធថ្មី ឬ ខុសប្លែកគេនៃការពិសាស្រាបៀរ ។
សម្រាប់ឆ្នាំ 2020 នេះ ស្រាបៀរ ប្ល៊ែកផេនធ័រ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល MondeSelection នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកដែលជាកន្លែងដែលគុណភាពស្រាបៀរត្រូវបានឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយគណៈកម្មការស្រាបៀរអន្តរជាតិជំនាញៗ ។ ជាកិត្តិយសដ៏ពិសេសពិសាលសម្រាប់ស្រាបៀរ ប្ល៊ែកផេនធ័រ ដែលបានឈ្នះមេដាយមាសសម្រាប់ឆ្នាំ 2020 ពីស្ថាប័នកំពូល Monde Selection ។
តោះ រីករាយជាមួយរសជាតិលំដាប់ពិភពលោករបស់ស្រាបៀរ ប្ល៊ែកផេនធ័រ! គ្រប់ៗគ្នាអាច ជាវបាននៅតាមហាងលក់ទំនិញ ឬតាមផ្សារនានាដែលនៅជិតអ្នកបំផុត។
សូមទស្សនាវីដេអូខាងក្រោម៖
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!