ឆ្លាតម៉្លេះ! ទើបអាយុ ៥ ឆ្នាំសោះ អាចទាយផែនទីពិភពលោកត្រូវម៉ាច់ៗ សំខាន់មានប្រទេសកម្ពុជាទៀត (វីដេអូ)
កម្មវិធី ប្រកួតសមត្ថភាពលំដាប់ថ្នាក់ពិភពលោក Malta’s Got Talent 2020 កំពុងបើកស្វាគមន៍ទទួលបេក្ខជនដែលមានទេពកោសល្យពិសេសផ្ទាល់ខ្លួន មកពីជុំវិញពិភពលោក ដើម្បីសម្រិតសម្រាំង ចម្រាញ់រកអ្នកដែលមានសមត្ថភាពពិសេសលើសគេក្នុងការលើកពានរង្វាន់ ។
ក្នុងដំណើរការប្រកួតដ៏ស្វិតស្វាញរបស់កម្មវិធី Malta’s Got Talent 2020 គេឃើញវត្តមានក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ មានសមត្ថភាពពូកែចងចាំពិសេសខ្លាំងបំផុត ដោយរូបគេអាចទស្សន៍ទាយផែនទីប្រទេសនីមួយៗនៅជុំវិញពិភពលោកបានយ៉ាងងាយដូចបកចែក ។
អូនតូច Kristian Alakkad អាយុ ៥ ឆ្នាំ បានធ្វើឱ្យគណៈកម្មការទាំង ៤ បើកភ្នែកធំៗ និង ទស្សនិកជនបន្លឺសំឡេងទះដៃអបអរសាទរកងរំពងពេញស្ទូឌីយោ តាមរយៈទេពកោសល្យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គេ មិនតែប៉ុណ្ណោះ ក្មេងតូចរូបនេះ ថែមទាំងទទួលបានប៉ូតុងមាសពីគណៈកម្មការ ដើម្បីឱ្យរូបគេអាចឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយមិនបាច់ជម្រុះ ។ រឿងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ ក្នុងចំណោមប្រទេសទាំងអស់ដែល Kristian បានទស្សន៍ទាយនោះ ក៏មានប្រទេសកម្ពុជាយើងផងដែរ ។ សូមទស្សនាវីដេអូទាំងស្រុក ៖