គិតតែបង្ហោះរូប មិនខ្វល់រឿងនយោបាយ Chompoo ត្រូវគេ Unfollow ច្រើនលើសតារាដទៃ
មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញមានអ្នកសិល្បៈល្បីៗលំដាប់ជួរមុខជាច្រើនដួង បានស្រុតចុះចំនួនអ្នកចុចតាមដានលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាម ឬ Unfollow លើគណនីអ៊ីនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់ពួកគេ ម្នាក់ៗបាត់បង់អ្នកគាំទ្រដល់ទៅរាប់ពាន់ រាប់ម៉ឺននាក់ឯណោះ ដោយសារតែពួកគេទាំងនោះ ត្រូវក្រុមបាតុកររិះគន់ ក្នុងនាមជាតារាល្បីៗ បែរជាសំងំយកសុខរៀងខ្លួន មិនព្រមចេញមុខការពារផលប្រយោជន៍ជាតិ ។
ក្នុងនោះ អ្នកម៉ាក់កូនភ្លោះ Chompoo Araya ដែលជាកំពូលតារាស្រីដ៏មានឥទ្ធិពលនៅក្នុងវិស័យសិល្បៈ ហើយតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនកន្លងមក ក៏ត្រូវរងការរិះគន់ពីក្រុមបាតុករផងដែរ ដោយសារនៅក្នុងគ្រាប្រទេសកំពុងមានបញ្ហា ប្រជាជនថៃរាប់ម៉ឺននាក់កំពុងធ្វើបាតុកម្មទាមទារទម្លាក់នាយករដ្ឋមន្ត្រី នាងបែរជាបង្ហោះរូបថតស្លៀកប៊ីគីនី បង្អួតរាងយ៉ាងសិចស៊ីទៅវិញ ។
គ្រាន់តែមួយប៉ព្រិចភ្នែក Chompoo Araya ត្រូវក្រុមអ្នកគាំទ្រ បានព្រួតគ្នាចុច Unfollow គណនីអ៊ីនស្ត្រាក្រាមរបស់នាងរហូតដល់ប្រមាណជា ៣០ ០០០ នាក់ឯណោះ ដែលចំនួនបាត់បង់នេះ ច្រើនលើសតារាផ្សេងទៀត ៕