ក្រោយលាចាកសិក្ខាបទ ជា វិបុល បែរជាមានអារម្មណ៍បែបនេះ ពេលត្រឡប់មកធ្វើការវិញ
គ្រាន់តែសឹកភ្លាមពិធីករ ជា វិបុល បានត្រលប់មកចាប់ការងារឡើងវិញ ក្នុងកម្មវិធីទូរទស្សន៍ និង បណ្តាកម្មវិធីឯកជននានា។
ជា វិបុល បានត្រលប់មកចាប់ដៃគូជាមួយនឹងអ្នកនាង គង់ សុជាតិ ដែលជាភរិយា ក្រោយពីសាងព្រះផ្នួសមួយរយៈ ហើយក្នុងនោះពិធីកររូបនេះបានបង្ហោះសារមួយថា៖ «បន្តការងារដែលស្រឡាញ់តាំងពីក្មេងថ្ងៃដំបូងបន្ទាប់ពី សឹក មកដូចជាអៀនៗ»។
ការលើកឡើងរបស់ លោក ជា វិបុល បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ហើយអ្នកគាំទ្រខ្លះបាននិយាយថា ប្រហែលដោយសារតែទើបសឹកបានជា មានអារម្មណ៍បែបនេះតែយូរទៅធម្មតាវិញហើយ។
បើតាមគម្រោង លោក ជា វិបុល មានបំណងសាងព្រះផ្នួសរយៈពេលកន្លះខែ តែដោយសារតែការងាររវល់ទើបលោកសម្រេចចិត្តបួសរយៈពេលខ្លីប៉ុណ្ណោះ។
គួរឱ្យដឹងថា បន្ទាប់ពីលាចាកសិក្ខាបទភ្លាម លោក ជា វិបុល រួមទាំងភរិយា បានបង្ហាញមុខនៅក្នុងមុខជំនួញអចលនទ្រព្យជាលើកដំបូង ដោយមានការបោះទុនច្រើនគួរសម និង ចាប់ដៃគូជាមួយប្អូនប្រុសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ទៀតផង៕
រូបថត ៖ ហ្វេសប៊ុក