តារាស្រី ៥ ដួង មិនចំណាយលុយលើអ្នកគ្រប់គ្រង ព្រោះមានម្ដាយដើរតាមគ្រប់ពេល
តារាល្បីៗលំដាប់ជួរមុខប្រចាំប្រទេសថៃភាគច្រើន សុទ្ធសឹងតែមានអ្នកចាត់ការផ្ទាល់ខ្លួនដើម្បីមើលការខុសត្រូវឱ្យពួកគេរាល់ពេលចូលរួមកម្មវិធីផ្សេងៗ ឬពេលទៅថតស្ប៉តពាណិជ្ជកម្មនានា ក៏ដូចជាពេលចេញទៅថតកុនម្ដងៗ ប៉ុន្ដែសម្រាប់តារាសម្ដែងស្រី ៥ ដួងនេះវិញ ពួកគេស្ទើរតែមិនឃ្លាតឆ្ងាយពីម្ដាយមួយជំហានទោះបីទៅធ្វើការដល់កន្លែងណាក៏ដោយ ។ ខាងក្រោមនេះ ជាតារាសម្ដែងស្រីថៃ ៥ ដួង ដែលល្បីទៅណាមកណាមានម្ដាយទៅតាមមើលថែជានិច្ច ៖
១. ម្ដាយរបស់តារាស្រីថៃ យ៉ាយ៉ា គឺជាអ្នកចាត់ការគ្រប់យ៉ាងឱ្យនាងដែរ មិនថាពេលទៅថតកុន ឬចូលរួមព្រឹត្តិការណ៍ផ្សេងៗ ។
២. តារាស្រី Taew Natapohn គ្មានអ្នកចាត់ការផ្ទាល់ខ្លួនដូចតារាមួយចំនួនឡើយ ប៉ុន្ដែម្ដាយរបស់នាងជាអ្នកចាត់ចែងជំនួសឱ្យនាងគ្រប់យ៉ាង និង ទៅតាមមើលថែនាងគ្រប់កន្លែង ។
៣. តារាសម្ដែង Mew Nittha ក៏មិនខុសពីតារាស្រីពីរដួងខាងលើប៉ុន្មានដែរ ព្រោះម្ដាយរបស់តារាថៃដួងនេះ ក៏តាមមើលការខុសត្រូវឱ្យកូនស្រីស្ទើរគ្រប់កន្លែង ។
៤. មើលមួយភ្លែត ទស្សនិកជនភាគច្រើនយល់ថាតារាសម្ដែង Esther Supreeleela និង ម្ដាយ គឺជាបងប្អូនឹងគ្នា ព្រោះម្ដាយនាងនៅក្មេង ហើយថែមទាំងស្រស់ស្អាតទៀតពេលគាត់ទៅតាមមើលថែកូនៗ ។
៥. ពេលម្ដាយរបស់តារាស្រី Mint Chalida ទៅមើលថែនាងដល់កន្លែងធ្វើការគ្រប់ពេល ក៏មានមនុស្សមួយចំនួនមិនស្គាល់គាត់ឡើយ ស្មានថាជាអ្នកចាត់ការផ្ទាល់ខ្លួននាងធម្មតា ៕