តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!
ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ទស្សនិកជនជាច្រើនកោះករនៅក្នុងកំឡុងពេលនោះផងដែរ ។
គួរបញ្ចាក់ផងដែរថា ធីផត បានរៀបចំកម្មវិធីនេះឡើងចាប់តាំងពី ថ្ងៃទី ១ ខែមិនា រហូតដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ដើម្បីអបអរសាទរការលក់ដាច់លេខ ១ នៅកន្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់រង្វាន់ដល់អតិថិជនដែលគាំទ្រផលិតផលធីផតទាំងពីដើមមក ដោយអតិថិជន នឹងទទួលបាននូវទឹកដោះគោខាប់ធីផត១កំប៉ុងភ្លាមៗ ដោយគ្រាន់តែយកសម្បកផលិតផលធីផតប្រើប្រាស់រួច (ទឹកដោះគោខាប់ ឬ ទឹកដោះគោស្រស់) ចំនួន 24 សន្លឹកមកប្តូរ យើងផ្តល់ធីផតរហូតដល់រាប់ម៉ឺនកំប៉ុងដល់អតិថិជន ។
កាន់តែពិសេសអតិថិជនក៏មានឧកាសម្តងទៀតក្នុងការផ្សងសំណាងយករង្វាន់ម៉ូតូ Honda Scoopy I 2020 ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋាន លើកសម្បកផលិតផលដែលបានប្តូរខាងលើប៉ុណ្ណោះ ។ ពេលនេះយើងបានរកឃើញអ្នកដែលមានសំណាងចាប់ឈ្នោះត្រូវកំឡុងពេល ផ្សាយផ្ទាល់នៅផ្សារទំនើបអ៊ីអនសែនសុខ និងតាមរយះហេ្វសបុកផេក F&N Cambodia, MYTV, Khmerload, កោះសន្តិភាព និង កម្មវិធី 3Fun កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងទៅ ។
តោះ! នាំគ្នាទៅស្គាល់អតិថិជនធីផត ទាំង ៥ រូប
១: ឈ្នោះ ជា យូខេង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)
២: ឈ្នោះ ប្រូន ចិន្ថា មកពីរាជធានីភ្នំពេញ។
៣: ឈ្នោះ ឌី ឃុននាង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)
៤: ឈ្នោះ មាស ចិន មកពីខេត្តកំពង់ចាម
៥: ឈ្នោះ តូវ យូវេង មកពីខេត្តកំពង់ធំ
ធីផត គឺជាផលិតផលលក់ដាច់លេខ ១ ! ដែលនាំចូលមកពីប្រទេសថៃ ដែលមានគុណភាពខ្ពស់ រសជាតិផ្អែមឈ្ងុយឆ្ងាញ់ ជាប់ចិត្ត អតិថិជននិយមប្រើសំរាប់ឆុងកាហ្វេ តែបៃតង តែក្រហម ផាសិនទឹកដោះគោ ទឹកក្រឡុក ឬបង្អែមនិងភេសជ្ជៈជាច្រើនមុខផ្សេងៗទៀត។ ផលិតផលធីផតមានដូចជា ទឹកដោះគោខាប់ធីផតកំប៉ុង ទឹកដោះគោខាប់ធីផតកញ្ចប់២គីឡូ ទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា និងទឹកដោះគោខាប់ធីផតទីបច្របាច់ដែលមានជាច្រើនរសជាតិសំរាប់ជ្រើសរើសតាមចំណង់ចំណូលចិត្ត។
ក្រុមហ៊ុន F&N សូមថ្លែងអំណរគុណដល់ដល់អតិជនទាំងអស់ដែលបានបន្តគាំទ្រ ផលិតផល ធីផត សូមជូនបងប្អូនទាំងអស់គ្នាមានសុខភាពល្អ មានសំណាងល្អ អាជីវកម្មកាន់តែរីកចម្រើន សូមអរគុណ៕