ហេងមែន អ្នកសៀមរាប! គាស់ភ្លាម ឈ្នះរង្វាន់ iPhone 11 Pro Max ភ្លែត
ទទួលយកបទពិសោធន៍ថ្មីនៃអារម្មណ៍កាន់តែរំភើបជាមួយកម្មវិធីស្រាបៀរ អង្គរ ផ្តល់រង្វាន់ភ្លាមៗ ដើម្បីពញ្ញាក់អារម្មណ៍អតិថិជនរបស់ខ្លួន ដោយធ្វើការចែករង្វាន់ទូរស័ព្ទ iPhone 11 Pro Max ដល់អ្នកឈ្នះរង្វាន់នៅក្នុងហាងស្រាបៀរផ្ទាល់តែម្តង ។
គ្រាន់តែក្រុមការងារផ្តល់រង្វាន់នៅក្នុងកម្មវិធីជល់ម៉ោទៅដល់ខេត្តសៀមរាបភ្លាម សំណាងក៏កើតមានភ្លាមៗតែម្តង ។ អបអរអតិថិជនមានសំណាងចំនួន 4 នាក់រស់នៅខេត្តសៀមរាប ដែលបានឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗពីស្រាបៀរ អង្គរ នៅហាង ផ្ទះគោដុត និងហាង សែនសប្បាយ ។ ឡូយហេ៎ ឈ្នះរង្វាន់ស្តែងៗអ៊ីចឹង! អតិថិជនមានសំណាងម្នាក់ឈ្មោះ មាន វណ្ណា) ដែលឈ្នះទូរស័ព្ទ iPhone 11 Pro Max នៅហាងផ្ទះគោដុត បានឲ្យដឹងថា «នៅថ្ងៃនោះខ្ញុំមិនសូវសប្បាយចិត្ត ខ្ញុំក៏បបួលមិត្តភក្តិមកញ៉ាំអីជុំគ្នានៅហាងផ្ទះគោដុត ដើម្បីជជែកលេងកម្សាន្ត និងបំបាត់ភាពតប់ប្រមល់ ។ ត្រូវថ្ងៃនោះ ហាង និង ស្រាបៀរ អង្គរ មានកម្មវិធីពិសេស ។ យើងក៏កម្ម៉ង់ស្រាបៀរ អង្គរ មកញ៉ាំ ហើយភាពភ្ញាក់ផ្អើកក៏កើតមានលើរូបខ្ញុំ។ ខ្ញុំគាស់ភ្លាម ឈ្នះបានរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ។ ខ្ញុំកាន់តែរំភើបពេលឃើញតំណាងស្រាបៀរ អង្គរ ប្រគល់រង្វាន់ភ្លាមៗតែម្តង» ។
ការផ្តល់រង្វាន់ភ្លាមៗនៅនឹងកន្លែងនេះ គឺជាផ្នែកមួយនៃគោលបំណងរបស់ស្រាបៀរ អង្គរដើម្បីរក្សាភាពរំភើបរីករាយ សម្រាប់កម្មវិធីជល់ម៉ោរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ។ ក្រៅពីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗនៅតាមហាងស្រាបៀរហើយអតិថិជនរបស់ស្រាបៀរ អង្គរ ក៏មានឱកាសក្លាយជាម្ចាស់រថយន្តទំនើប BMW 730 Li Pure Excellence មាសសុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និង រង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ដោយគ្រាន់តែពិនិត្យមើលរង្វាន់ដ៏អស្ចារ្យនៅក្រោមក្រវិលកំប៉ុងស្រាបៀរ អង្គរ ។
អ៊ីចឹង តោះជាវស្រាបៀរ អង្គរ នៅថ្ងៃនេះ ហើយគាស់ក្រវិលកំប៉ុង អ៊ុតមើលរង្វាន់របស់អ្នក។ ចាំថាអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើនពីស្រាបៀរ អង្គរ ។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!