តារាចម្រៀងល្បីពីររូប ស្តេប និង ហ្សាណា ប៉ះគ្នាក្នុងកម្មវិធីមួយ ដោយបង្ហាញថ្វីដៃនិងបទពិសោធន៌ក្នុងការថតរូប ឬថតវីដេអូ ដោយប្រើតែស្មាតហ្វូន OPPO Reno4 គុណភាពកប់ផ្អើលអ្នកចូលរួម
តារាចម្រៀងល្បីឈ្មោះ និងភ្ញៀវកិត្តិយស លោក STEP និង កញ្ញា រ៉េត ស៊ូហ្សាណា បានប៉ះគ្នា សម្តែងអារម្មណ៌ពិសេសរៀងៗខ្លួន ក្នុងកម្មវិធីតេស្តលើកដំបូង OPPO Reno4 VIP Pre Experience នៅហាងទំនើបប្រេនស្ត័រ (OPPO Brand Store) ដែលមានទីតាំងនៅជាន់ទីមួយផ្សារទំនើបអីអនម៉លភ្នំពេញជាន់ទី 1 នាថ្ងៃទី 09 សីហា ហើយក៏មានការចូលរួមពីតំណាងក្រុមហ៊ុន ពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ និងមិត្តៗអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តនិងប្រើ OPPO Reno4 ជាផ្លូវការដំបូងគេនៅកម្ពុជា។ គួររំលឹកផងដែរ OPPO ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនៅកម្ពុជា បាននិងកំពុងបន្តសកម្មភាពប្រកួតប្រជែង ដោយបន្តចេញលក់ស្មាតហ្វូនច្រើនស៊េរី ច្រើនតម្លៃ និងទទួលបានការគាំទ្រអំពីសំណាក់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយសារល្បឿនប្រកួតប្រជែងនិងយុទ្ធសាស្ត្រទីផ្សារខ្លាំង បានរុញច្រាន OPPO ក្លាយជាស្មាតហ្វូនលេខ1 នៅកម្ពុជាកាលពីឆ្នាំ 2019 កន្លងទៅថ្មីៗនេះ។
ក្នុងកម្មវិធីនេះដែរ កញ្ញារ៉េត ស៊ូហ្សាណា ក៏បានបង្ហាញពីចំណាប់អារម្មណ៌ពិសេស “មុខងារកាមេរ៉ា AI ថ្មីៗប្លែក ទាំងការថតរូប ទាំងវីដេអូ រួមមាន AI Color Portrait, Night Flare Portrait ដែលជាការថតរូប Portrait បែបអាជីព តាមរយៈការកាត់ព្រាលផ្ទៃខាងក្រោយជាមួយការបំភ្លឺភ្លើងរាត្រីដ៏ទាក់ទាញ រួមទាំងមុខងារពិសេសៗមួយចំនួន ។ ពិសេសខ្ញុំបានថត Music Video បទ “សង្ស័យ“ ជាទម្រង់ថ្មី រសនិយមប្លែក ដោយប្រើមុខងារ និងបច្ចេកវិទ្យាថ្មីៗ ពី OPPO Reno4 ដោយសហការណ៌ជាមួយក្រុមហ៊ុន OPPO ដើម្បីបង្ហាញសមត្ថភាពនិងបច្ចេកវិទ្យាថ្មីប្លែកៗពិតៗ! អ្នកទាំងអស់គ្នានឹងប្លែកអារម្មណ៌។ កញ្ញាក៏បានបន្ថែមថា “ចំណុចលេខធ្លោផ្សេងទៀត រួមទាំងពណ៌ឆើតស្រស់ពេញនិយម រូបរាងប្រណិត អេឡេហ្គង់ វាពិតជារឿងដែលនឹងស្មានមិនដល់ថាទូរស័ព្ទស្ដើងស្រាល តែមានបំពាក់មុខងារច្រើន និងសមត្ថភាពខ្ពស់បែបនេះ ” ។
កញ្ញាហ្សាណា បានឆ្លើយតបទៅនឹងបទសម្ភាសន៌ជាមួយអ្នកសារព័ត៌មានថា “កញ្ញា នឹងត្រៀមចេញបទចម្រៀងថ្មីៗបន្ថែមដើម្បីបំពេញតម្រូវការនិងការចូលចិត្តរបស់ហ្វេនៗ ក៏ដូចជាបង្ហាញនូវគន្លឹះថតរូប ឫថតវីដេអូចម្រៀងដោយប្រើស្មាតហ្វូនស៊េរីថ្មី ជាមួយនឹងមុខងារក៏ដូចជាបច្ចេកវិទ្យាថ្មី តាមហ្វ៊េសប៊ុក និង យូធូប ផ្លូវការរបស់នាង ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន OPPO“។
ចំណែកឯលោក STEP បានចាប់អារម្មណ៌ខ្លាំងអំពីបច្ចេកវិទ្យាកាមេរ៉ាបានសម្តែងអារម្មណ៍រំភើបថា “AI Color Portrait រក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ រួមជាមួយនឹង មុខងារថតវីដេអូយឺត (960fps Smart Slow motion) សមត្ថភាពក្នុងការចាប់ប្លង់កាន់តែខ្ពស់ ធ្វើឲ្យអ្នកថតទុកសកម្មភាពបានកាន់តែលម្អិតជាមួយមុខងារថតវីដេអូ ។ អ្វីដែលខ្ញុំរឹតតែត្រូវចិត្ត គឺបចេ្ចកវិទ្យាសាកថ្មលឿន 30W VOOC 4.0 ដែលអាចសាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ20 នាទី និងសាកថ្ម 5 នាទី មើលវីដេអូបាន 2 ម៉ោង។ គាត់បានបន្ថែមថាមាន Reno4 មួយក្នុងដៃ មិនថាថតរូបថត ឬថតវីដេអូ ថតបានគ្រប់ទម្រង់ គ្រប់រូបភាព គ្រប់តម្រូវការ។
ចំណែកឯវាគ្មិនកិត្តិយសតំណាងឱ្យក្រុមហ៊ុន ក៏បានពន្យល់អំពីលក្ខណៈពិសេសចាក់ដោតលេចធ្លោ5 យ៉ាង គឺ ៖
1. ចំណុចលេចធ្លោទី1 គឺកាមេរ៉ា AI ថ្មីប្លែកនេះគឺបង្ហាញភាពលេចធ្លោរបស់អ្នក (AI Color Portrait Camera / Monochrome Video)
2. ចំណុចលេចធ្លោទី2 គឺ ការថតវីដេអូយឺត (960fps Slow motion) និងថតវីដេអូទប់លំនឹង (Ultra-Steady Video Pro)
3. ចំណុចលេចធ្លោទី 3 គឺបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor)
4. ចំណុចលេចធ្លោទី 4 គឺសមត្ថភាពនិងអនុភាពល្បឿនលឿន ជាមួយនឹងថ្មធំ 4015mAh រួមជាមួយនឹងបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាកតែ 20 នាទីបាន 50% សាក5នាទីមើលវីដេអូ បាន 2 ម៉ោង រួមផ្សំជាមួយនឹងបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, RAM 8GB និង ROM 128GB
5. ចំណុចលេចធ្លោទី 5 រចនាបទឈានមុខ រូបរាងប្រណិត ស្តើងស្រាល បង្ហាញភាពលេចធ្លោក្នុងដៃអ្នក ជាមួយនឹងអេក្រង់ទំហំ 6.4” AMOLED និងជា អេក្រង់ទម្លុះភ្លោះ អេក្រង់ធំលាតពេញគែម ពេញភ្នែក ។
ក្នុងកម្មវិធីនោះដែរ ក្រុមហ៊ុនក៏ប្រកាសការកក់ទុកមុនជាពិសេសដោយមិនដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃ 10ដល់15 ខែសីហា ជាមួយនឹងកាដូពិសេសដែលមានតម្លៃសរុបប្រមាណ $290 រួមមាន ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល6ខែ កាបូបស្ពាយក្នុងការធ្វើដំណើរ (តម្លៃ $49) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ24សប្តាហ៍ (តម្លៃ $24) និងអាចឈ្នះទូរសព្ទ័ OPPO Reno 4 ជាច្រើនរង្វាន់ ដែលបានការកក់ទុកមុនដោយមិនចាំបាច់បង់ប្រាក់ពីការចាប់រង្វាន់នាថ្ងៃសម្ពោធអនឡាញយប់ថ្ងៃទី15សីហាខាងមុខនេះ ដែលចាក់ផ្សាយតាមទូរទស្សន៍ហង្សមាសនិងផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ OPPO ។ តោះត្រៀមរងចាំទស្សនា ផ្ទាំងទស្សនីយភាព ការសម្តែងពិសេសពីកំពូលតារាល្បីៗ នៅថ្ងៃសម្ពោធផ្លូវការ ដែលធានាល្អមើល ជក់ចិត្ត លេចធ្លោខ្លាំងបើធៀបនឹងកម្មវិធីសម្ពោធផ្សេងៗដែលអ្នកបានទស្សនា៕ អ្វីដែលហ្វេនៗស្រលាញ់ចូលចិត្តនោះគឺរាល់ស្មាតហ្វូន OPPO នឹងទទួលបានការធានាជាផ្លូវការរយៈពេលពេញ 1 ឆ្នាំ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្ម OPPO ជាច្រើននិងនៅជិតលោកអ្នក រហូតដល់ 12កន្លែង នៅទូទាំងប្រទេស ជាមួយនឹងផ្តល់ជូនការជួសជុលរហ័សយូរបំផុតត្រឹម 1ម៉ោង ជាមួយទំនុកចិត្ត តម្លៃត្រឹមត្រូវ និងរួសរាយរាក់ទាក់ ។
តោះទស្សនាវីដេអូស្ពត់អំពីលក្ខណៈពិសេសទាំងអស់គ្នាសិនមុននឹងកក់ក៏បាន
នេះជាវីដេអូឈុតឆាកខ្លីៗពិសេសអំពីពិធីសម្ពោធទូរសព្ទ័ស៊េរីថ្មី ដែលនឹងផ្សាយផ្ទាល់តាមហ្វេសប៊ុក OPPO នាថ្ងៃ 15 ខាងមុខ