សៀមរាបលេងមួយចាស់ដៃហើយ! ទូទាំងក្រុង តុបតែងលម្អគ្មានសល់ចន្លោះសម្រាប់ថ្ងៃឈប់នេះ
រាជរដ្ឋាភិបាលកម្ពុជាបានសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ នេះ ។ បងប្អូនខ្មែរ បុគ្គលិក កម្មករ កម្មការិនី និងមន្ត្រីរាជការទូទាំងប្រទេសនឹងបានឈប់សម្រាករយៈពេលយូរថ្ងៃ ជាឱកាសពិសេសមួយសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ ។
ក្រឡេកទៅមើលខេត្តសៀមរាបឯណោះវិញ អភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធបានរៀបចំកម្មវិធីដ៏ពិសេសមួយដើម្បីស្វាគមន៍ទេសចរជាតិ និងអន្តរជាតិក្នុងថ្ងៃឈប់សម្រាកដ៏ពិសេសនេះ ។ កម្មវិធីនោះមានឈ្មោះថា «សម្រាកសៀមរាប» ។ អ្វីដែលគួរឱ្យរំភើបចិត្តនោះ គឺការតុបតែងលម្អនូវផ្ទាំងទស្សនីយភាពស្អាតៗ ប្លែក រំលេចជាមួយពណ៌ដ៏ឆើតឆាយ ធ្វើឱ្យទីក្រុងនៃដែនដីអច្ឆរិយមួយនេះ មើលទៅពិតស្រស់ស្អាតខ្លាំងណាស់ ។
ចង់ដឹងទិដ្ឋភាពស្រស់ស្អាតយ៉ាងណានោះសូមមកទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖