មិនឱ្យអ្នកគាំទ្រខកចិត្តទេ! CL ច្រៀងក៏ពីរោះ និងអាចនិយាយបានដល់ទៅ ៤ ភាសា
នៅលើឆាកតន្ត្រីកាលពីនៅមិនទាន់រំសាយក្រុមចម្រៀង «2NE1» CL ធ្លាប់បានមានភាពល្បីរន្ទឺពីទេពកសល្យក្នុងវិស័យតន្ត្រីរួចមកហើយ ទាំងការច្រៀង ការរាំ ការនិពន្ធ ជាពិសេសគឺជាប្រធានក្រុមដ៏ល្អឥតខ្ចោះរបស់ «2NE1» ដែលបានធ្វើឲ្យមហាជន និងអ្នកគាំទ្រស្ទើរទូទាំងពិភពលោកបានដាក់នាមនាងជា «Queen Of KPOP» ដំបូងគេក្នុងវិស័យចម្រៀង KPOP។
យ៉ាងណាមិញទន្ទឹមនឹងភាពល្បីល្បាញ និងមានសមត្ថភាពលើវិស័យសិល្បៈតែប៉ុណ្ណោះទេ CL គឺជាតារាចម្រៀងកូរ៉េមួយរូបដែលមានចំណេះដឹងខ្ពស់ អាចនិយាយរហូតដល់ទៅ៤ ភាសាយ៉ាងស្ទាត់ជំនាញដូចជា ភាសាកូរ៉េ ភាសាជប៉ុន ភាសាអង់គ្លេស និងភាសាបារាំង ទៀតផង ៕