មិនមែនតែដៃទេ ការសម្អាតផ្ទៃមុខក៏សំខាន់ណាស់ដែរអំឡុងកូវីដ លាងមិនត្រូវអាចខូចមុខ
តាំងពីមានការរីករាលដាលនៃមេរោគកូវីដ១៩ មិនត្រឹមតែដៃទេដែលទាមទារការលាងសម្អាតឲ្យសព្វល្អ ផ្ទៃមុខក៏ត្រូវការ ការសម្អាតខ្លាំងណាស់ដែរ ។ រាល់ថ្ងៃ អ្នកត្រូវពាក់ម៉ាសជាប់លើផ្ទៃមុខ រាល់ពេលចេញក្រៅ ឬទៅកន្លែងដែលមានមនុស្សច្រើន បើហ៊ានតែប្រហែស មេរោគអាចទុំជាប់លើមុខ ហើយនឹងមានឱកាសចូលដល់ក្នុងខ្លួនអ្នកបាន ។ ដូច្នេះហើយទើបកន្លងមកយើងឃើញមានការណែនាំពីររបៀបពាក់ និងដោះម៉ាសត្រឹមត្រូវ និងត្រូវលាងសម្អាតផ្ទៃមុខឲ្យបានស្អាតល្អ រាល់ពេលដោះម៉ាសចេញ។
ពិតណាស់ បើសិនមិនបានលាងមុខ ឲ្យស្អាតល្អទេ នោះ ខ្លាញ់ និង ធូលីដី អាចនៅកក់បាំងរន្ធញើសលើមុខអ្នក ដែលនឹងធ្វើឲ្យលេចចេញបញ្ហា ដូចជា ឡើងមុន កន្ទួលក្រហម មុនសាច់តូចៗជាដើម ។
ដូច្នេះកុំលាងមុខឲ្យតែរួចពីដៃ លឿនៗ ហើយអ្នកក៏ត្រូវលាងមុខដោយយកចិត្តទុកដាក់ ដើម្បីអាចសម្អាតមេរោគបានស្អាតល្អ ដូចជា ៖
១- ដំបូងដឹងច្បាស់ពីប្រភេទស្បែកមុខខ្លួនឯង៖ យោងតាមការណែនាំពីអ្នកជំនាញ ជំហានដំបូង ដើម្បីថែរក្សាស្បែកឲ្យមានសុខភាពល្អ ត្រូវដឹងពីប្រភេទស្បែកមុខខ្លួនឯងជាមុនសិន។
– ស្បែកស្ងួត (Dry skin) មានសភាពស្រអាប់ របក ឬគ្រើម និងមើលទៅគ្មានភាពទន់រលោង។
– ស្បែកខ្លាញ់ (Oily skin) ភ្លឺរលោង ហើយអាចមានរន្ធញើសរីកធំ មានមុនក្បាលខ្មៅ មុនកប់ និងស្នាមជាំផ្សេងៗទៀត។
– ស្បែករួមផ្សំ (Combination skin) មានមុនខ្លះ (នៅថ្ពាល់) និងមានខ្លាញ់នៅកន្លែងផ្សេងទៀត (នៅថ្ងាស ច្រមុះ និងចង្កា) ។
– ស្បែកប្រតិកម្ម (Sensitive skin) អាចឈឺ រលាក ឬរមាស់ បន្ទាប់ពីបានប្រើគ្រឿងសម្អាង ឬផលិតផលផ្សេងទៀត។
– ស្បែកធម្មតា (Normal skin) មានសភាពថ្លា និងមិនមានប្រតិកម្មទេ។
ការប្រើផលិតផលថែរក្សាសម្រស់ ត្រូវជ្រើសរើសដោយផ្អែកលើប្រភេទស្បែករបស់អ្នក។
២. លាងសម្អាតតាមប្រភេទស្បែកមុខ៖ សម្រាប់អ្នកដែលមានស្បែកមុខមានខ្លាញ់ច្រើនគួរលាងសម្អាតឲ្យបានមួយថ្ងៃពីរដងទៅបីដង ដោយប្រើផលិតផល មានសារធាតុកម្ចាត់មុន ឬខ្លាញ់។ ប៉ុន្តែអ្នកដែលមានស្បែកមុខស្ងួតគួរលាងតែម្ដង ឬ ២ដងបានហើយ។
៣. ផលិតផលលាងសម្អាត៖ ដើម្បីសម្អាតធូលីកង្វក់ចេញពីផ្ទៃមុខ បានស្អាតល្អ អ្នកគួរប្រើប្រាស់ហ្វូមលាងសម្អាតមុខដែលផ្សំចេញពីសារធាតុ «កាបូនធ្យូងថ្ម លាយជាមួយ តែបៃតងជប៉ុន» ដោយហេតុថា៖
– **ម៉ូលេគុលនៃធ្យូងថ្មសកម្ម** អាចចូលទៅសម្អាតដល់រន្ធញើសតូចៗ ដែលបិទជិតដោយធូលីដី ខ្លាញ់ ឬ ជាតិពុលផ្សេងៗដែលទុំជាប់លើផ្ទៃមុខ។
– **តែបៃតងជប៉ុន** មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងការរលាកជួយបន្តឹងស្បែកមុខ ព្យាបាលស្បែកដែលដុតបំផ្លាញដោយកម្មរស្មីយូវីនៃកម្ដៅព្រះអាទិត្យ និងកម្ចាត់បាក់តេរី។
ជាក់ស្ដែងគ្រឿងផ្សំទាំងនេះគឺមាននៅក្នុងហ្វូមលាងសម្អាតមុខ មុខ ផនស៍ ព្យួរវ៉ាយរូបមន្តថ្មី ដែលមានលទ្ធភាពអាចចូលទៅសម្អាតមេរោគសព្វផ្ទៃមុខ និងរន្ធញើស ធ្វើឲ្យស្បែកមានសភាពទន់ ភ្លឺរលោង ម៉ដ្ឋល្អ និងការពារការមានមុនបាន។
៤. លាងសម្អាតមុខថ្នមៗ ៖ ដុសឲ្យសព្វផ្ទៃមុខ ឲ្យបានយ៉ាងហោចណាស់ ២០វិនាទី។ រួចលាងមុខចេញដោយប្រើទឹកស្អាត ត្រជាក់ល្មម។ កុំប្រើទឹកត្រជាក់ពេក ព្រោះវាធ្វើឲ្យរន្ធញើសរួមតូច មិនអាចលាងមុខស្អាតល្អ។ ឯទឹកក្តៅឧណ្ហៗ អាចធ្វើឲ្យរន្ធញើសបើកមែន តែស្បែកអាចនឹងទៅជាស្ងួតខ្លាំង ដែលបង្កឲ្យឡើងរោល ឬ កន្ទួត រមាស់បាន។
៥. ការជូតសម្ងួតផ្ទៃមុខ ៖ ចៀសវាងជូតសម្អាតមុខជាមួយនឹងកន្សែងរួមគ្នា ឬកន្សែងជូតខ្លួន ដើម្បីចៀសវាងការនាំមេរោគមកលើស្បែកមុខ។ យកល្អ អ្នកគួរមានកន្សែងជូតមុខដោយឡែក ដែលបានបោកសម្អាតញឹកញាប់។ ម្យ៉ាងទៀត អ្នកគួរប្រាកដថា កន្សែងជូតមុខរបស់អ្នកស្ងួត និងទន់ល្អ ជាពិសេសអ្នកគួរផ្តិតមុខថ្នមៗឲ្យស្ងួត ជាជាងការជូតអូសខ្លាំងៗ៕