ទារកបារាំងអាយុ ៤ ខែឆ្លងកូវីដ ១៩ ពីឪពុក ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ព្យាបាលជាសះស្បើយហើយ
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ៣ មេសា ២០២០ នេះបានបញ្ជាក់ថា មានករណីជាសះស្បើយ បន្ថែម ១ នាក់ទៀត ដែលនាំឱ្យអ្នកជាសះស្បើយសរុបនៅក្នុងប្រទេសកម្ពុជាកើនដល់ ៣៥ នាក់ ។ តាមសេចក្ដីប្រកាសនោះ ទារកប្រុសបារាំងអាយុ ៤ ខែ បានជាសះស្បើយ និងត្រូវជាកូនបុរសបារាំងដែលទើបជាសះស្បើយដែរ ។ នៅពេលនេះទារកបារាំងនេះត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកុមារជាតិហើយ ៕ សូមមើលសេចក្ដីជូនដំណឹង៖