គេហទំព័របរទេស បង្ហាញភាពស្ងប់ស្ងាត់ក្នុងតំបន់ទេសចរណ៏ល្បីបំផុតទាំង ១៥ ក្នុងនោះក៏មានអង្គវត្តដែរ
យោងតាមគេហទំព័រ Travel+Leisure ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២០ បានឱ្យដឹងថា វាពិតជាមិនគួរឱ្យជឿទាល់តែសោះ ដែលតំបន់ទេសចរណ៍ល្បីបំផុតលើពិភពដែលមានភ្ញៀវទេសចរទៅកម្សាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ ប្រែជាស្ងាត់ច្រងំ សឹងគ្មានមនុស្សសោះ ។ នេះក៏ដោយសារតែវីរុសផ្លូវដង្ហើមប្រភេទថ្មី Covid-19 វីរុសដែលបានរាតត្បាតយ៉ាងឆាប់រហ័សទូទាំងសកលលោក ។
ខាងក្រោមនេះជារូបភាពតំបន់ទេសចរណ៍ល្បីបំផុតទាំង១៥កន្លែងនោះ៖
១. The Louvre៖ ជាសារៈមន្ទីរដ៏ល្បីបំផុតនៅ នៅប៉ារីស ប្រទេសបារាំង ។ តាមរយៈរូបភាពយើងមើលឃើញថាមានតែមនុស្សប៉ុន្មានអ្នកប៉ុណ្ណោះឈរនៅក្លោងទ្វារពីរ៉ាមីត ដែលត្រូវបិទរហូតទាល់តែមានការចេញប្រកាសពីរដ្ឋាភិបាលវិញ ។
២. Piazza Navona៖ ភោជនីយដ្ឋានម្ហូបអ៊ីតាលីនៅ Piazza Navona ដែលធ្លាប់តែមានភាពអ៊ូអរ នៅចំកណ្តាលតំបន់ប្រវត្តិសាស្រ្តនៃចក្រភពរ៉ូម ស្ងាត់ច្រងំបន្ទាប់ពីប្រទេសនេះត្រូវបានបិទ ។
៣. Grand Mosque៖ ស្ថិតនៅតំបន់ Mecca នៃស៊ូឌីអារ៉ាប់ ដែលគ្មានមនុស្សទាល់តែសោះ ហើយថែមទាំងមានបំរាមហាមប៉ះ អាគារ Kaaba នេះតែម្តង ។
៤. Wat Arun៖ ទូកដឹកភ្ញៀវទេសចរដ៏ល្បីនៅទីក្រុងបាងកកប្រទេសថៃ បានប្រែដូចជាទូកខ្មោច បន្ទាប់ពីមានការរាតត្បាត Covid-19 ដោយពីមុនភ្ញៀវភាគច្រើនជាជនជាតិចិន ។
៥. Western Wall៖ ជញ្ជាំងដ៏ធំដែលជាកន្លែងយ៉ាងសំខាន់របស់សាសនា ជ្វីព្វ ជាមួយនឹងបុរសពាក់ស្បោងផ្លាស្ទិកពាក់លើមួកបានបង្ហាញយ៉ាងច្បាស់ពីស្ថានភាពស្ងាត់ជ្រងំនៃប្រទេស អ៊ីស្រាអ៊ែល ។
៦. Pariser Platz៖ ឃើញរូបភាពនេះហើយលោកអ្នកប្រាកដជាស្គាល់ហើយ ដែលនេះជាក្លោងទ្វា Brandenburg នៃទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ ។ តំបន់នេះជាតំបន់ដែលធ្លាប់តែមមាញឹកបំផុតក្នុងខែមីនានេះ ។
៧. Spanish Steps៖ ជណ្តើរដ៏ទូលាយល្បីបំផុតនៃវិហារ Trinita dei Monti កណ្តាលទីក្រុងរ៉ូមគ្មានមនុស្សម្នាក់ទាល់តែសោះចាប់ពីថ្ងៃទី ១២ ខែមីនា ។
៨. Trevi Fountain៖ មិនខុសពីតំបន់ផ្សេងៗនៃប្រទេសអ៊ីតាលីទាំងមូលទេដែលត្រូវស្ងាត់ដោយសាររដ្ឋាភិបាលចាត់វិធានការឱ្យប្រជាជននៅតែក្នុងផ្ទះ ។
៩. Roman Forum៖ នេះជាទីក្រុងរ៉ូមបុរាណរបស់ប្រទេសអ៊ីតាលី ដែលមនុស្សគ្រប់រូបប្រាថ្នាចង់ទៅឃើញឱ្យបានម្តងក្នុងមួយជីវិត ។
១០. សាគូរ៉ារីកនៅក្នុងប្រទេសជប៉ុន៖ ជាទូទៅនៅកំឡុងពេលរដូវផ្កាសាគូរ៉ារីកដែលមួយឆ្នាំមានតែម្តងនៅក្នុងប្រទេសជប៉ុន ជាពេលដែលមានភ្ញៀវទេសចរណ៍ទៅកម្សាន្តច្រើនបំផុត ប៉ុន្តែតាមរយៈរូបភាពពិតជាអាចបង្ហាញពីស្ថានភាពពេលនេះ ។
១១. ប្រាសាទអង្គរវត្ត៖ ជាប្រាសាទបុរាណដ៏អស្ចារ្យបំផុត និងល្បីល្បាញទូទាំងសកលលោក។
១២. វាំង Gyeongbokgung៖ វាំងដែលធ្លាប់តែទទួលមនុស្សរាប់ពាន់អ្នកក្នុងមួយថ្ងៃនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ត្រូវបានអន់ថយអ្នកទស្សនាយ៉ាងគំហុក ហើយអ្នកដែលទៅដល់សុទ្ធតែពាក់ម៉ាស់ការពារជាទីបំផុត ។
១៣. ប្រាសាទ Luxor៖ ក្រៅពីបុរសម្នាក់ដែលកំពុងជូតសម្អាតអំពូលនៅខាងក្រៅ គឺគ្មានភ្ញៀវទេសចរទៅកម្សាន្តនៅប្រសាទ ប្រទេសអេហ្ស៊ីបនេះដូចមុនទៀតឡើយ ។
១៤. វត្ត Chedi Luang៖ ស្ថិតនៅឈៀងម៉ៃប្រទេសថៃ ដែលសាងសង់នៅឆ្នាំ១៤៤១នេះ ក៏គ្មានភ្ញៀវទេសចរ មានតែលោក ប៉ុន្មានអង្គ ។
១៥. Dome of the Rock៖ ទីនេះជាកន្លែងដ៏ល្បីសម្រាប់ភ្ញៀវទេសចរ ជាពិសេសាសនិកនៃប្រទេសអ៊ីស្រាអ៊ែល នៅក្នុងទីក្រុងបុរាណនៃ Jerusalem តែប្រែជាស្ងាត់ជ្រងំដូចគ្នា ៕
ប្រភព៖ Travel+Leisure