ទៅលេងទឹកធ្លាក់ព្រះនិម្មិត តិចអត់ស្គាល់ផ្សារតាហ៊ួរ
ប្រសិនបើលោកអ្នកបានធ្វើដំណើរទៅកម្សាន្តនៅទឹកធ្លាក់ព្រះនិម្មិត មិនគួរមើលរំលងនូវការទស្សនា និង ទិញទំនិញមកពីប្រទេសឡាវ ពិសេសស៊ឹងឡាវ និង ទិញត្រីធំៗស្រស់ៗនៅផ្សារតាហ៊ួរ ។ ផ្សារតាហ៊ួរស្ថិតនៅជាប់ព្រំប្រទល់ដែនកម្ពុជា-ឡាវ ជាទីផ្សារដោះដូរទំនិញឆ្លងដែនប្រចាំថ្ងៃរវាប្រជាពលរដ្ឋកម្ពុជា-ឡាវដ៏សំខាន់មួយនៅតំបន់ព្រំដែនប្រទេសទាំងពីរនេះ ។
ផ្សារតាហ៊ួរស្ថិតនៅក្នុង ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ជាប់នឹងខេត្តចំប៉ាស័ក្តិ ប្រទេសឡាវ ។ ក្រៅពីការដោះដូរ សម្ភារប្រើប្រាស់របស់ប្រទេសទាំងពីរ ផ្សារតាហ៊ួរ ក៏ជាទីផ្សារលក់ផលនេសាទដ៏ធំមួយដែលអ្នកនេសាទខ្មែររកត្រីបាន ហើយត្រូវបានឈ្មួញឡាវទិញយកទៅលក់នៅប្រទេសគេផងដែរ ។
ប្រសិនលោកអ្នកបានទៅលេងនៅទឹកធ្លាក់ព្រះនិម្មិត កុំភ្លេចទៅទិញត្រីទន្លេស្រស់ៗគ្រប់ប្រភេទក្នុងតម្លៃសរម្យយកមកទុកពិសា ព្រោះត្រីដែលដាក់នៅផ្សារតាហ៊ួរ ពុំសូវមានលក់នៅកន្លែងផ្សេងោឡើយ ៕