ខាងស្រីពូកែឌឺថា បើនឹកចូលដណ្ដឹងទៅ ស្រាប់តែខាងប្រុសលើកជំនូនដល់ចាស់ទុំប្រឹបៗ
នៅក្នុងរឿងស្នេហា អ្នកខ្លះក៏បានត្រឹមតែជាសង្សារ ហើយអ្នកខ្លះទៀតក៏អាចឈានដល់ថ្ងៃភ្ជាប់ពាក្យ នឹងរៀបមង្គលការបង្កើតគ្រួសារជាមួយគ្នា ។ ប៉ុន្តែក៏មានគូស្នេហ៍ខ្លះរាប់អានគ្នាត្រឹមជាមិត្តជិតដិត ឬជាបងប្អូនធម៌ តែក៏អាចឈានដល់ថ្ងៃចូលរោងការសឹងមិនគួរឱ្យជឿ ។
អ្នកខ្លះជាមិត្តភក្តិគ្នា ចាត់ទុកគ្នាជាបងប្អូន និយាយលេងសើច ឌឺដងគ្នាចុះឡើងក៏កើតចេញជាសេក្តីស្រឡាញ់ ទាំងដែលម្ខាងៗមិនបាននិយាយ តែស្តែងចេញតាមសកម្មភាពតែម្តង ជាពិសេសស្រីដែលស្និតជាមួយមិត្តភក្តិប្រុសនិយាយលេងសុខៗ គេនាំម៉ាក់ប៉ាទៅដល់ផ្ទះ ។
យ៉ាងណាមិញ គូស្នេហ៍មួយគូដែលខាងប្រុសមានគណនីហ្វេសប៊ុកឈ្មោះ Dara Chaya បានបង្ហោះសារថា៖ “She said that and now I did it, ? ពូកែនិយាយលេងពេកលូវចូលដណ្តឹងមែនទែនមើលម៉េចវិញ ?❤️” ហើយក៏បានដាក់ឈ្មោះគូដណ្តឹងដែលមានឈ្មោះថា Thorn Piseysereyvattana ដែលកញ្ញាគ្រាន់តែឈែតនិយាយលេងសោះស្រាប់តែបងប្រុសធម៌ ចូលស្តីភ្លាមៗ តែម្តង ។ ជាមួយគ្នានោះដែរ លោកក៏បានបង្ហាញថា “ចាំ៤ឆ្នាំហើយទំរាំ Crush ព្រមស្រឡាញ់វិញ” ដោយសារអ្នកទាំងពីរចាត់ទុកគ្នាជាបងប្អូនប៉ុណ្ណោះ ។
បន្ទាប់មកស្រាប់តែមានអ្នកចូលខមមិនជាច្រើនបាន ថែកឈ្មោះសង្សាររបស់ខ្លួន ហើយថានឹងសាកនិយាយដូចមួយគូខាងលើដែរ ដែលមើលទៅគួរឱ្យចាប់អារម្មណ៍មែនទែន ៕