អ្នកស្រឡាញ់ «ពណ៌លឿង» ច្រើនតែជាមនុស្សដែលឆ្លាត និង ចូលចិត្តធ្វើឱ្យអ្នកដទៃរីករាយ
មានប្រិយមិត្តជាច្រើនដែលជាហ្វេនផ្កាប់មុខរបស់ «ពណ៌លឿង» ហើយប្រហែលជាប្រិយមិត្តដែលកំពុងតែអានអត្ថបទនេះ ក៏ស្រឡាញ់ «ពណ៌លឿង» ដែរ ។ ជឿថា ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ជ្រាបពីអត្ថន័យខ្លះៗរួចហើយ ប៉ុន្ដែខ្លះទៀតមិនទាន់ដឹងនៅឡើយទេ ដូច្នេះកុំឱ្យគេថា ស្រឡាញ់ដឹងតែស្រឡាញ់ មកដឹងអត្ថន័យវាទៀតមិនរឹតតែល្អ ។
តាមពិត មនុស្សដែលស្រឡាញ់ «ពណ៌លឿង» គឺជាមនុស្សដែលមានប្រាជ្ញាឆ្លាតវៀងវៃ ព្រោះពណ៌មួយនេះ តំណាងឱ្យភាពវៃឆ្លាត ភាពរីករាយ សុភមង្គល និង ប្រាជ្ញា ជាដើម វាក៏បង្ហាញពីគំនិតសុទិដ្ឋិនិយមដែលផុសចេញពីការគិតជាជាងចេញពីបេះដូង ឬសេចក្ដីស្រឡាញ់ផងដែរ ។ លើសពីនេះ អ្នកដែលស្រឡាញ់ «ពណ៌លឿង» អាចជាមនុស្សដែលមានអារម្មណ៍មូល ផ្ចិតផ្ចង់ក្នុងការធ្វើអ្វីមួយ មានការប្រុងប្រយ័ត្នខ្ពស់ ហើយក៏ជាមនុស្សដែលមានគំនិតថ្មីៗផងដែរ ។
«ពណ៌លឿង» គឺជានិមិត្តរូបនៃព្រះអាទិត្យ ដែលមានពន្លឺភ្លឺដូចមាស ហេតុដូច្នេះហើយវាបានបង្ហាញពីគុណតម្លៃ និង វិសាលភាព ។ តែយ៉ាងណា អ្វីក៏ដោយឱ្យតែមានគុណសម្បត្តិ ប្រាកដជាមានគុណវិបត្តិ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ជាក់ស្ដែងគុណវិបត្តិរបស់ពណ៌មួយនេះ វាតំណាងឱ្យភាពកំសាក ៕