រង្វង់មូល «ព្រះថោងនាងនាគ» ដ៏ស្រស់ស្អាត នឹងលេចរូបរាងឆាប់ៗនៅចំណុចប្រសព្វមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ
នេះជារូបភាពប្លង់គំរូ ព្រះថោង នាងនាគ ដែលអាជ្ញាធរខេត្តព្រះសីហនុ មានគម្រោងសាងសង់នៅត្រង់ចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ មើលទៅរូបភាពនៃគំរូប្លង់នេះ ពិតជាមានសោភ័ណភាព និង ស្រស់ស្អាតយ៉ាងខ្លាំង ។ នៅពេលសាងសង់រង្វង់មូលព្រះថោងនាងនាគ នេះរួច ខេត្តនៅមាត់ឆ្នេរមួយនេះ កាន់តែមានភាពទាក់ទាញបន្ថែមមួយកម្រិតទៀត ។
នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហោះរូបភាព និង សរសេរថា រង្វល់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ។ ព្រះថោងនាងនាគ បែរព្រះភ័ក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ដែលជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើង ។
នៅពេលឃើញរូបភាពនៃគំរូប្លង់ ព្រះថោងនាងនាគ ដែលគេនឹងសាងសង់ នៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ ដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនោះ ម្នាក់ៗបានចូលទៅខំមិនថា រូបគំរូប្លង់ ព្រះថោងនាងនាគ ដែលនឹងត្រូវសាងសង់នៅចំណុចប្រសព្វនោះគឺ ពិតជាស្រស់ស្អាត និង មានភាពទាក់ទាញខ្លាំង ។ ហើយម្នាក់ៗបានធ្វើការសំណូមពរ ឱ្យអាជ្ញាធរខេត្តរៀបចំកែលម្អ សោភ័ណភាព នៅក្នុងខេត្តនេះឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីស្រូបយកភ្ញៀវទេសចរឱ្យទៅលេងកាន់តែច្រើន ៕