ទិដ្ឋភាពគ្រូពេទ្យលាមនុស្សជាទីស្រឡាញ់ ទៅប្រយុទ្ធជាមួយវីរុសកូរ៉ូណា នៅតំបន់ផ្ទុះមេរោគ
យើងដឹងហើយថា នៅពេលនេះពិភពលោកកំពុងឈឺក្បាលនឹងករណីផ្ទុះអាសន្នរោគផ្លូវដង្ហើមដែលបង្កមកពីវីរុសកូរ៉ូណា ជាពិសេសគឺប្រទេសចិន ដែលជាប្រទេសរងគ្រោះជាងគេ ព្រោះវីរុសនេះបានផ្ទុះចេញពីខេត្តហួពី ក្រុងវ៉ូហាន នៃប្រទេសនេះ ។
ខណៈនេះប្រទេសចិនកំពុងតែចាត់វិធានការក្តៅ និង ធ្វើការប្រយុទ្ធប្រឆាំងជាមួយវីរុសនេះ ដែលវាកំពុងយាយីដល់អាយុជីវិតមនុស្សជាច្រើន ។ ស្របពេលដែលវីរុសនេះបានពង្រីកឥទ្ធពលខ្លួន ដោយបានសម្លាប់ជីវិតមនុស្សរយនាក់ និង បានរីករាលដាលឆ្លងយ៉ាងលឿនរហូតរាប់ពាន់នាក់នោះ រដ្ឋាភិបាលប្រទេសចិនបានបន្ថែមកម្លាំងគ្រូពេទ្យជាច្រើនទៅកាន់ក្រុងវ៉ូហានកន្លែងផ្ទុះវីរុស ដើម្បីទប់ស្កាត់ និង ពង្រីកការព្យាបាលអ្នកជំងឺនៅទីនោះ ។
បើងាកទៅមើលក្រុមគ្រូពេទ្យទាំងអស់ ខណៈពេលលាសមាជិកគ្រួសារ និង មនុស្សជាទីស្រឡាញ់ទៅកាន់ទីក្រុងវ៉ូហានដើម្បីប្រយុទ្ធប្រឆាំងជាមួយវីរុសវិញ ពិតជាទិដ្ឋភាពមួយគួរឱ្យក្តុកក្តួលបំផុត ព្រោះកតាព្វកិច្ចជាគ្រូពេទ្រ ដូច្នេះមិនអាចរត់ចោលអ្នកជំងឺបានឡើយ ៕
ប្រភពរូប ៖ Poetry of Bitch